ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ហុងកុង​អនុម័ត​ច្បាប់​ភ្លេង​ជាតិ​ចិន​ដ៏​ចម្រូង​ចម្រាស


រូបឯកសារ៖ សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានរារាំងអំឡុងពេលជជែកតស៊ូមតិមួយពាក់ព័ន្ធនឹងបម្រាមលើការមិនគោរពភ្លេងជាតិចិន នៅសភាក្នុងក្រុងហុងកុង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានរារាំងអំឡុងពេលជជែកតស៊ូមតិមួយពាក់ព័ន្ធនឹងបម្រាមលើការមិនគោរពភ្លេងជាតិចិន នៅសភាក្នុងក្រុងហុងកុង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋសភា​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​អនុម័តច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែលចាត់​ជា​បទ​ឧក្រិដ្ឋ​នូវ​ការ​មិន​គោរព​ភ្លេង​ជាតិ​ចិន​ ខណៈ​មាន​ការ​ប្រឆាំង​ជា​ទូទៅ​នៅ​ក្នុង​ដែនដី​ពាក់​កណ្តាល​ស្វយ័ត​នេះ។

ការ​អនុម័ត​កើត​ឡើង​ចំ​ខួប​ទី​៣១ នៃ​ការ​បង្ក្រាប​ហិង្សា​របស់​អាជ្ញាធរ​ចិន​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ទី​លាន​ធានអានមេន (Tiananmen) ក្នុង​ទី​ក្រុង​ប៉េកាំង​ ដោយ​សកម្មជន​ហុងកុង​រាប់​ពាន់​នាក់​មិន​ស្តាប់​បម្រាម​ហើយ​បាន​ជួប​ជុំ​គ្នានៅ​ឧទ្យាន​ Victoria Park កាល​ពី​យប់​ថ្ងៃ​ព្រសហ្បតិ៍​ដើម្បី​ធ្វើ​ពិធី​រំឭក​ដែល​ពួក​គេ​បាន​ធ្វើ​អស់​៣០​ឆ្នាំ​មក​ហើយ។

ច្បាប់​ចម្រូង​ចម្រាសនេះ​ត្រូវ​បាន​អនុម័ត​មុន​ម៉ោង​៥​រសៀល​ថ្ងៃ​ព្រហស្បតិ៍ដោយ​សំឡេង​គាំទ្រ​៤១ និង​ប្រឆាំង​១​សំឡេង និង​ក្រោយ​ពី​អ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​រួមដោយ​សារ​បាន​ធ្វើ​ការ​តវ៉ា​ខ្លាំងៗ​និង​ហៅ​ការ​អនុម័តច្បាប់​នេះ​តា​មាន​លក្ខណៈ​ដូច​ឃាតកម្ម។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ឆ្នាំ​មុន ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទង្វើ​របស់​អ្នក​ចូលរួម​មើល​ការ​ប្រកួត​បាល់​ទាត់​មួយ​ចំនួន ដែល​តែងតែ​ស្រែក​ឌឺដង​ឲ្យ​ភ្លេង​ជាតិ​ចិន។ ក្រោម​ច្បាប់​ថ្មី អ្នក​ដែល​រក​ឃើញ​ថា​មាន​ទោស​អាច​ជាប់ទោស​ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ​និង​ពិន័យ​រហូត​ដល់​៦.៥០០​ដុល្លារ។ ច្បាប់​ថ្មី​នេះ​ក៏​តម្រូវ​ឲ្យ​សាលារៀន​បញ្ចូល​មេរៀន​អំពី​ភ្លេង​ជាតិ​ចិន​ទៅ​ក្នុង​កម្មវិធី​សិក្សា។​

ការ​អនុម័ត​ច្បាប់​ថ្មី​ឲ្យ​គោរព​ភ្លេង​ជាតិ​ចិន​នេះ​កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​គ្រោង​អនុវត្ត​ច្បាប់​ចម្រូងចម្រាសមួយ​ទៀត​គឺ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង​ដែល​ទើប​អនុម័ត​ថ្មីៗ​ដែរ៕

XS
SM
MD
LG