ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ដូណាល់ ​ត្រាំ ស្តី​បន្ទោស​ការ​ឈ្នះ​ប្រកែក​គ្នា​រវាង​អារ៉ាប៊ី​សាអូឌីត​ និង​រុស្ស៊ី ​បណ្តាញ​ព័ត៌មាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន​ដាំក្បាល


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ដល់​កន្លែង​ធ្វើ​សន្និសីទ​កាសែត​អំពី​មេរោគ COVID-19 នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ដល់​កន្លែង​ធ្វើ​សន្និសីទ​កាសែត​អំពី​មេរោគ COVID-19 នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ដោយតម្លៃ​ភាគ​ហ៊ុន​ដាំក្បាល​ចុះ​យ៉ាង​ខ្លាំង​នៅពេល​មាន​សង្គ្រាម​តម្លៃ​ប្រេង​និង​វិបត្តិ​កូរ៉ូណា​វីរុស​នោះ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​ជួប​កាល​ពី​ថ្ងៃចន្ទ​ពេល​ថ្ងៃ​ត្រង់​ជាមួយ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក ​រួមមាន​លោក Steven Mnuchin រដ្ឋ​មន្រ្តី​ក្រសួងរតនា​គារ​ដែល​បាន​បង្ហាញ​លោក​ប្រធានាធិបតី​នូវ​ជម្រើស​គោល​នយោបាយ​ដើម្បី​ទប់​ទល់​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សេដ្ឋ​កិច្ច។

ប្រភព​សេតវិមាន ​បាន​ប្រាប់​ឲ្យ​ដឹងថា ជម្រើស​ទាំង​នោះ ​រួម​មាន​ការ​បើក​ប្រាក់​ឲ្យការ​ឈប់​សម្រាក​ដោយ​សារ​ឈឺ ​និង​ការ​ជួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​ពាណិជ្ជកម្ម​ខ្នាត​តូច។

​ជំនួប​នោះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ត្រាំ ​បាន​វិល​ត្រឡប់​ទៅកាន់​សេតវិមាន​ពី​រដ្ឋ Florida ​វិញ ​ដែល​នៅ​ទីនោះ​លោក​បាន​ចូលរួម​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដើម្បី​រៃ​អង្កៀស​ប្រាក់​ពី​ពួក​អ្នក​មាន។

លោក​ប្រធានាធិបតី​មិន​បាន​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​លោក​បាន​ចុះ​ពី​ឧទ្ធម្ភាគ​ចក្រ Marine One ​នៅ​សួន​ច្បារ​ខាង​ត្បូង។

នៅពេល​ដែលផ្សារ​ភាគហ៊ុន Dow Jones Average ​បាន​ចុះ​ជាង​២ពាន់​ពិន្ទុ​នៅ​ក្នុង​ការ​លក់​ដូរ​កាល​ពី​ព្រឹកថ្ងៃ​ចន្ទ ​តាម​រយៈ​ពេល Twitter ​លោក​ប្រធានាធិបតី​ត្រាំ ស្តី​បន្ទោស​ការ​ធ្លាក់​ចុះ​ទីផ្សារ​ភាគ​ហ៊ុននោះ​លើ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​និង​រុស្ស៊ី​ដែល​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​តម្លៃ​ និង​លំហូរ​ប្រេង។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​សេរសេរ​នៅ​ក្នុង Twitter ថា «ព័ត៌មាន​ក្លែង​ក្លាយ​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​នោះ​ដែរ»។

លោក​ប្រធានាធិបតី​ត្រាំ ​ក៏បាន​និយាយ​សម្រាល​ពីការ​ភ័យខ្លាច​របស់​ពលរដ្ឋ​អាមេរិកាំង​អំពី​មេរោគ​កូរ៉ូណា​វីរុស​នោះ។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍ថា ​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មក​ពី​មេរោគ​នោះ ​មាន​ផ្នែក​ដ៏​តូច​មួយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​រាប់​ពាន់​នាក់​ដែល​ស្លាប់​ដោយ​ជំងឺ​ផ្លាសាយ​ធំ​នោះ៕

XS
SM
MD
LG