ភ្នំពេញ —
គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច នៅថ្ងៃពុធនេះ បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅក្នុងទីក្រុងភ្នំពេញទ្រង់ទ្រាយធំដើម្បីទាក់ទាញសម្លេងគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត។
ព្រះអង្គមា្ចស់អារុណ រស្មី ប្រធានគណបក្សហ៊្វុនស៊ីនប៉ិចនិងជាបេក្ខភាពនាយករដ្ឋមន្ត្រី បានឈរលើរថយន្តនៅពីមុខក្បួនដង្ហែស្រែកតាមឧឃ្ឃោសនស័ព្ទបំពងសម្លេងអំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមសងផ្លូវនានាបោះឆ្នោតឲ្យគណបក្សហ៊្វុន ស៊ីនប៉ិច។
ម្ចាស់ក្សត្រីបានមានបន្ទូលថា៖ «សូមអំពាវនាវដល់បងប្អូននៅក្នុងទីក្រុងភ្នំពេញក៏ដូចជានៅទីរួមខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាអញ្ជើញគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិចដើម្បីទទួលជោគជ័យសារជាថ្មី ដើម្បីបម្រើបងប្អូន ក៏ដូចជាការពារនូវរបបរាជានិយម ការពារនូវសិទ្ធិសេរីភាពរបស់បងប្អូន»។
ក្បួនដង្ហែរបស់គណបក្សហ៊្វុនស៊ីនប៉ិចបានចាប់ផ្តើមចេញពីទីលានប្រជាធិបតេយ្យ រួចដង្ហែឆ្ពោះទៅកាន់វិថីសំខាន់ៗក្នុងទីក្រុងភ្នំពេញ ដោយមានអ្នកគាំទ្រប្រមាណជាង២០០០ពាន់នាក់។
ក្រុមអ្នកគាំទ្រ ដែលពាក់អាវ និងមួកដែលមានស្លាកសញ្ញាគណបក្សហ៊្វុនស៊ីនប៉ិច បានធ្វើដំណើរតាមម៉ូតូ រឺម៉កកង់បី និងតាមរថយន្ត និងបានដើរចែកខិតបណ្ណ និងគោលការណ៍របស់គណបក្សជូនប្រជាពលរដ្ឋនៅតាមដងផ្លូវនិងតាមផ្ទះ។
កំពុងជិះម៉ូតូមានគ្នាពីរនាក់ ដៃម្ខាងកាន់ទង់របស់គណបក្សហ៊ុនស៊ីនប៉ិច ដាវិត ជានិស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បាននិយាយថា មានតែគណបក្សហ៊្វុនស៊ីនប៉ិចទេដែលអាចដោះស្រាយបញ្ហាជាតិធំៗបាន។
ប្អូននិយាយថា៖ «និយាយឲ្យចំទៅ យើងគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិចដើម្បីគាំទ្រស្រ្តី និងនយោបាយចាស់របស់សម្តេចឪ នរោត្តមស៊ីហនុ ដើម្បីកសាងរាជធានីភ្នំពេញ»។
គណបក្សហ៊្វុនស៊ីនប៉ិច ក្នុងពេលបច្ចុប្បន្ននេះ បានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយនិងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំ។
ក្បួនដង្ហែរបស់គណបក្សហ៊្វុនស៊ិនប៉ិចមិនសូវហ៊ាននិយាយរិះគន់ដល់គណបក្សគ្រប់គ្រងអំណាចដូចគណបក្សសង្គ្រោះជាតិទេ ពោលគឺគណបក្សនេះនិយាយអ្វីដែលជាគោលការណ៍របស់ខ្លួនតែប៉ុណ្ណោះ។
លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិច បានប្រាប់ VOA ថា សារនយោបាយដែលគណបក្សរបស់លោកលើកយកមកឃោសនានៅពេលនេះគឺចង់បង្កើតសង្គមកម្ពុជាមួយឲ្យទៅជាសង្គមស្អាតស្អំ យុត្តិធម៌ និងមានការរួបរួមសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ។
លោកនិយាយថា៖ «សារ ដូចខ្ញុំបានជម្រាបហើយ សំខាន់ជាងគេគឺយើងចង់អភិវឌ្ឍន៍សង្គមយើងទៅជាសង្គមស្អាតស្អំ យុត្តិធម៌ ដែលមិនមានការប្រកាន់បក្ខពួក ពណ៌សម្បុរនយោបាយ ដូចបច្ចប្បន្ននេះទេ»។
គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចបានធ្លាក់ចុះសម្លេងពីចំនួន៥៨អាសនៈក្នុងឆ្នាំ១៩៩៣មកនៅត្រឹមតែពីរអាសនៈតែប៉ុណ្ណោះនៅឆ្នាំ២០០៨បន្ទាប់ពីគណបក្សនេះមានជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
លោកញឹក ប៊ុនឆៃមានសុទិដ្ឋិនិយមថា នៅឆ្នាំថ្ងៃបោះឆ្នោតទី២៨ ខែកក្កដាខាងមុខនេះ គណបក្សរបស់លោកនឹងទទួលបាននូវការគាំទ្រយ៉ាងច្រើន៕