បទសន្ទនា VOA៖ លោក Biden ថ្លែងទៅកាន់ប្រទេសជាតិអំពីការបង្រួបបង្រួមជាតិ ខណៈយុទ្ធនាការលោកប្រធានាធិបតី Trump គ្រោងប្ដឹងអំពីលទ្ធផលបោះឆ្នោត ដែលថាលោក Biden ឈ្នះនោះ
បួនថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បណ្តាញផ្សាយព័ត៌មានធំៗនៅអាមេរិក បានព្យាករណ៍ថា លោក Joe Biden ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។ លោក Biden បានថ្លែងសុន្ទរកថា កាលពីយប់ថ្ងៃសៅរ៍ពីទីក្រុង Wilmington រដ្ឋ Deleware ទៅកាន់ប្រទេសជាតិ ដោយផ្តោតទៅលើការបង្រួបបង្រួមជាតិ ក្រោយការបោះឆ្នោត។ យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី Donald Trump បានថ្លែងថា ការបោះឆ្នោតនេះនៅមិនទាន់ចប់ទេ ហើយថានឹងមានគម្រោងប្តឹងតុលាការជាបន្តដើម្បីផ្លាស់ប្តូរលទ្ធផលនេះ។ អ្នកយកព័ត៌មាន VOA លោក សុខ ខេមរា លោក ពិន ស៊ីសុវណ្ណ លោក ម៉ែន គឹមសេង និង លោក ប៉ូច រាសី ពិភាក្សាគ្នាជុំវិញរឿងនេះ និងរឿងផ្សេងៗទៀត ក្នុងកម្មវិធីតុមូលនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា៕