បទសន្ទនា VOA៖ ពលរដ្ឋអាមេរិកាំងរាប់លាននាក់ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសហរដ្ឋអាមេរិករបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យយ៉ាងស្វិតស្វាញអស់ពេលជាច្រើនខែ បានមកដល់ទីបញ្ចប់ នៅពេលដែលពលរដ្ឋអាមេរិកាំងនាំគ្នាចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកានេះ។ ថ្ងៃបោះឆ្នោតនេះ ពួកគេនឹងត្រូវសម្រេចចិត្តថា តើនឹងផ្តល់ជូនលោកប្រធានាធិបតី Donald Trump នូវតំណែងប្រធានាធិបតីមួយអាណត្តិទៀត ឬមួយក៏ផ្តល់តំណែងនេះជូនលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ។ អ្នកយកព័ត៌មានរបស់វីអូអេ លោក សុខ ខេមរា លោក ម៉ែន គឹមសេង លោក ពិន ស៊ីសុវណ្ណ និងលោក ប៉ូច រាសី ពិភាក្សាគ្នាអំពីទិដ្ឋភាពជុំវិញការបោះឆ្នោតនៅថ្ងៃទី៣នេះ៕