វ៉ាស៊ីនតោន —
អ្នកវិភាគនិងមន្ត្រីគណបក្សជំទាស់បានអះអាងថា គណបក្សគ្រប់គ្រងប្រទេសគ្មានសិទ្ធិបណ្តេញសមាជិកសភាគណបក្សជំទាស់ចេញពីសភានោះទេ។ លោកសុខ ខេមរានៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោន បានរាយការណ៍ថា មានការចោទប្រកាន់ថា គណបក្សគ្រប់ គ្រងប្រទេសបកស្រាយច្បាប់តាមការចង់បានរបស់ខ្លួន។ រឿងនេះនាំឲ្យមានប្រតិកម្មចម្រុះចំពោះដំណើរការប្រជាធិបតេយ្យកម្ពុជា។
មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីគណបក្សជំទាស់ខ្លះបន្តប្រតិកម្មដូចស.រ.អា.ដែរចំពោះ ចំណាត់ការគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងនឹងការបណ្តេញសមាជិកគណបក្សជំទាស់យ៉ាងតិច២៩រូបចេញ ពីរដ្ឋសភា និងការកាត់ប្រាក់ខែ ដោយចាត់ទុកថា វាជាការធ្វើខុសច្បាប់ និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
ក្រុមមន្ត្រីទាំងនោះបានអះអាងថា សភា ដែលគណបក្សគ្រប់គ្រងប្រទេសកាន់ កាប់ចំនួន៩០លើ១២៣អាសនៈនេះ គួរមានការជជែកគ្នាអំពីផលប៉ះពាល់ អំពីបញ្ហាដោះស្រាយសមរម្យ និងស្របតាមរបបសេរីនិយមពហុបក្ស និង ប្រជាធិបតេយ្យ ហើយនឹងឆន្ទៈប្រជាពលរដ្ឋ មុនធ្វើដូច្នេះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថាខុមហ្វ្រែល អះអាងថា រយៈពេល៦ខែមុនការបោះឆ្នោត គេមិនអាចដកអ្នក តំណាងរាស្ត្របានទេ ព្រោះវាប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យសេរីពហុ បក្ស។
លោកនិយាយថា៖ «វាប៉ះពាល់ធ្ងន់ណាស់នៅមុនពេលបោះឆ្នោត។ ស្ថាប័នសភាហ្នឹងជាស្ថាប័នតំណាងឲ្យប្រជាធិបតេយ្យពហុបក្ស ហើយបើយើងដកអញ្ចឹងទៅវាបាត់នូវស្ថាប័នរដ្ឋធំៗហើយ។ នៅមុនពេលបោះឆ្នោតហ្នឹង វាអត់មានគណបក្សជំទាស់គឺមានតែគណបក្សប្រជាជនកម្ពុជាមួយដែលគ្រប់គ្រងអង្គការនីតិប្រតិបត្តិ គ្រប់គ្រងអង្គការនីតិបញ្ញត្តិ ហើយអត់មានគណបក្សប្រឆាំងជាពហុបក្សនៅក្នុងរដ្ឋសភា»។
លោកនិយាយថា ការបកស្រាយច្បាប់នេះគឺធ្វើមិនស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញទេតែស្របតាមផលប្រយោជន៍នយោបាយរបស់គណបក្សគ្រប់គ្រងប្រទេស។
លោកនិយាយថា៖ «នៅក្នុងដំណើរការប្រជាធិបតេយ្យ គេមិនអាចមានមួយក្រុមណាមួយឈ្នះដាច់ ហើយក្រុមខ្លួនហ្នឹងបកស្រាយច្បាប់ហ្នឹង អនុវត្តន៍ច្បាប់ហ្នឹងថា ខ្លួនធ្វើតាមច្បាប់ហ្នឹងទេ។ ហើយថា «អ្ហេ! ខ្ញុំធ្វើតាមច្បាប់ហ្នឹង»។ ស្រាប់តែបកស្រាយខ្លួនឯង យកខ្លួនឯងអញ្ចឹងទៅ ហើយបង្ខំឲ្យមួយក្រុមទៀតជាគណបក្សប្រឆាំងហ្នឹង ចេញពីសភាផងទៅ អាហ្នឹងវាអត់ត្រូវក្នុងដំណើរការប្រជាធិតេយ្យទេ។ នេះជាបញ្ហាមួយដែលកម្ពុជាអត់បានយកចិត្តទុកដាក់ទៅលើដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស»។
លោកសុន ឆ័យ អ្នកតំណាងរាស្ត្រមួយរូបនៃគណបក្សជំទាស់គឺគណបក្សសម រង្ស៉ី ហើយពេលនេះក្លាយជាគណបក្សសង្រ្គោះជាតិ បានអះអាងថា ទាំងទម្លាប់ ទាំងច្បាប់និងការបកស្រាយរបស់គ.ជ.ប.កន្លងមកបង្ហាញឲ្យឃើញថា ការ បណ្តេញចេញនេះជារឿងមិនត្រឹមត្រូវ។
លោកនិយាយថា៖ «ពុំមានចំណុចណាមួយដែលអនុញ្ញាតឲ្យក្រុមអ្នកដឹកនាំគណបក្សប្រជាជនក្នុងរដ្ឋសភាយកមកប្រើដើម្បីដកអ្នកតំណាងរាស្ត្រចេញពីតួនាទីរបស់ខ្លួន ផ្ទុយពីឆន្ទៈពលរដ្ឋទេ ព្រោះអ្នកតំណាងរាស្ត្រគឺរើសដោយប្រជាពលរដ្ឋ មិនមែនរើសដោយអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។ នេះជាការរំលោភច្បាប់ធ្ងន់ធ្ងរណាស់»។
លោកសុន ឆ័យអះអាងថា សភាកម្ពុជាមានសមាជិក១២០រូបយ៉ាងតិច ហើយ បើដកអ្នកតំណាងរាស្ត្រ២៦រូបមកពីគណបក្សសម រង្ស៉ី មាន៣រូបមកពី គណបក្សសិទ្ធិមនុស្សនិងមាន២រូបមកពីគណបក្សនរោត្តម រណឫទ្ធិ នោះកម្ពុជា នឹងគ្មានសភាទៀតទេ ដោយសារខ្វះសមាជិកយ៉ាងតិច១២០រូបតាមច្បាប់ រដ្ឋធម្មនុញ្ញ។ មួយវិញទៀត វាធ្វើឲ្យស្ថាប័នសភាមានគណបក្សតែមួយ គ្មានប្រព័ន្ធត្រួតពិនិត្យគ្រប់គ្រាន់ទេពេលនេះដែលនាំឲ្យរដ្ឋាភិបាលរបស់គណបក្សគ្រប់គ្រងប្រទេសអាចធ្វើអ្វីស្រេចចិត្តខ្លួន។
លោកបានអះអាងថា មានសមាជិកសភា ព្រឹទ្ធសភាមួយចំនួនដែលចេញពីគណបក្សសម រង្ស៉ីទៅចូលជាមួយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០០៣ និង២០០៨ តិចជាង៦ខែមុនការបោះឆ្នោត ដូចគ្នានេះដែរ តែមិនត្រូវបានគេបណ្តេញចេញ ឬកាត់ប្រាក់ខែទេ ដោយសារថា ច្បាប់គណបក្សនយោបាយមិនអាចឲ្យមានការរុះរើ រយៈពេល៦ខែ មុនការបោះឆ្នោត។ ហើយគ.ជ.ប.ធ្លាប់បានបដិសេធរួចហើយដែរ ពេលគណបក្សសម រង្ស៉ីស្នើសុំដកសមាជិកសភា ព្រឹទ្ធសភា ដែលបានចូលជាមួយគណបក្សកាន់អំណាចនោះ។
ក្រុមអ្នកតំណាងរាស្ត្រគ្មានការទទួលលិខិតបញ្ជាក់ពីការបណ្តេញនេះទេគឺគ្រាន់តែបានឮថា មានតែសេចក្តីសម្រេចរបស់លោកហេង សំរិន ប្រធានសភាតែ ប៉ុណ្ណោះ។
ក៏ប៉ុន្តែ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្មីៗនេះ លោកឈាង វុន អ្នក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកយកអំណះអំណាងច្បាប់ជា ច្រើនមកបញ្ជាក់ ដូចជា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត ច្បាប់សម្រាប់គណបក្សនយោបាយ បទបញ្ជាផ្ទៃក្នុងសភា ហើយនឹងច្បាប់មួយចំនួនទៀតដែលនិយាយពីការបាត់សុពលភាពសមាជិកភាពគណបក្ស នោះវានឹងនាំឲ្យសមាជិកសភាបាត់បង់សមាជិកភាព ឬតួនាទីជាស្វ័យប្រវត្តិ។
លោកនិយាយថា៖ «នែ! ចំណុចហ្នឹងសំខាន់ណាស់។ ចំណុចហ្នឹងសំខាន់ណាស់ ការបាត់សមាជិកភាពគណបក្សគាត់នេះគឺគាត់បាត់ទាំងស្រុងតែម្តងនូវសមាជិកភាពជាអ្នកតំណាងរាស្ត្រ ដោយសាររឿងអី? ដោយសារប្រព័ន្ធបោះឆ្នោតរបស់យើងហ្នឹងជាប្រព័ន្ធសមាមាត្រ (បោះឆ្នោតជូន)បេក្ខជននិងគណបក្ស»។
សមាជិកសភា២៦រូបមកពីគណបក្សសម រង្ស៉ីនិង៣រូបមកពីគណបក្សសិទ្ធិមនុស្សបានចូលរួមគ្នាជាគណបក្សសង្គ្រោះជាតិ ក្រោយពីគណបក្សទាំងពីរ បានបង្រួបបង្រួមគ្នាដើម្បីប្រមូលកម្លាំងផ្តុំគ្នានៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដើម្បីប្រកួតនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំ។
ក្រុមអ្នកវិភាគនិងអ្នកច្បាប់ខ្លះបាននិយាយថា គណបក្សគ្រប់គ្រងប្រទេសចង់រិត បន្តឹងផ្នែកហិរញ្ញវត្ថុរបស់គណបក្សជំទាស់ មុនការបោះឆ្នោតនិងមិនចង់ទុក សម្លេងសភាដល់គណបក្សជំទាស់ ដែលធ្លាប់ទាមទារចង់ធ្វើពហិការ មិនចូលរួមការបោះឆ្នោតនោះ។ តែតាមពិត គេមិនអាចធ្វើការរុះរើ ឬប៉ះពាល់ដល់អ្នកតំណាងរាស្ត្របានទេ បើតាមច្បាប់បោះឆ្នោត ដែលកំណត់ពេលមិនឲ្យធ្វើការរុះរើប្រសិនបើនៅមានរយៈពេល៦ខែយ៉ាងយូរមុនការចប់អាណត្តិរបស់សមាជិកសភានោះ។ ពេលនេះ នៅសល់តែជិតពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់ ហើយបើរាប់តាំងពីតំណាងរាស្ត្រគណបក្សជំទាស់ចូលគណបក្សសង្គ្រោះជាតិកាលពីខែមេសានោះគឺមានរយៈពេលតែជាង៥ខែប៉ុណ្ណោះ មុនពេលចប់អាណ្ណតិសភា នៅខែកញ្ញាខាងមុខ។
លោកសុន ឆ័យបានបន្ទរតាមថា គ្មានមាត្រាច្បាប់ណាមួយដែលគណបក្ស ប្រជាជនលើកឡើងនោះ ផ្តល់សិទ្ធិឲ្យថ្នាក់ដឹកនាំសភាគណបក្សប្រជាជន បណ្តេញសមាជិកសភាគណបក្សជំទាស់ចេញពីតំណែងទេ ទោះជាមានការបាត់ បង់បេក្ខភាពគណបក្សក៏ដោយ។
លោកនិយាយថា៖ «បើទោះបីជាបាត់បង់នូវសមាជិកភាពបក្សក៏ដោយ នៅពេលដែលគេបាត់បង់តិចជាង៦ខែ សូមបញ្ជាក់ថា ច្បាប់បានចែងថា អាចនឹងមានការផ្លាស់ប្តូរ បើអ្នកតំណាងរាស្ត្រនោះបាត់បង់សមាជិកភាពច្រើនជាង៦ខែមុនការបោះឆ្នោត»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានអះអាងថា រឿងនេះជារឿងរដ្ឋ បាល តែបញ្ហាកើតឡើង ដោយសារតែការបកស្រាយតាមរបៀបនយោបាយ ហើយធ្វើឲ្យភ្ញាក់ផ្អើលណាស់នៅក្នុងពេលដែលគណបក្សទាំងពីរកំពុងមាន បរិយាកាសតានតឹងមុនការបោះឆ្នោត។ ការប្រើពាក្យបញ្ឈប់ ឬបង្កកប្រាក់ខែហ្នឹង ដូចជាអត់ត្រឹមត្រូវ ក៏ជាបញ្ហាមួយដែរ។
លោកនិយាយថា៖ «តាមពិតទៅគឺប្រធានរដ្ឋសភាហ្នឹងអាចចេញលិខិតមួយជូនដំណឹងទៅដល់គ្រប់សមាជិកហ្នឹងថា ដោយសារមានការលាលែង ហើយយោងតាមច្បាប់នេះ ច្បាប់នោះទៅ គឺបាត់បង់សមាជិកភាពចាប់តាំងពីថ្ងៃណាទៅ អញ្ចឹងទៅ។ ហើយកាលណាមានលិខិតអញ្ចឹងទៅ គេធ្វើសេចក្តីចម្លងមួយជូនទៅខាងផ្នែកហិរញ្ញវត្ថុ គេបញ្ចប់ប្រាក់ខែនេះទៅ អត់មានរឿងបង្កកទេ»។
សហរដ្ឋអាមេរិក ដែលមានកង្វល់ជាខ្លាំងចំពោះការបណ្តេញចេញនេះ បានចាត់ ទុកថា នេះជាទង្វើផ្ទុយនឹងស្មារតីនៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា. លោកស្រី Jen Psaki អះអាងក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងសប្តាហ៍មុនថា៖ «យើងគាំទ្រយ៉ាងខ្លាំងក្លានូវដំណើរការនយោបាយដែលមានការចូលរួមយ៉ាងពេញលេញរបស់គណបក្សនយោបាយទាំងអស់ក្នុងការប្រកួតប្រជែង ដោយស្មើភាពគ្នា។ ការបញ្ឈប់ប្រាក់ខែនិងឋានៈក្នុងសភាជាតិរបស់សមាជិកគណបក្សប្រឆាំង ធ្វើឲ្យប្រជាជនកម្ពុជាបាត់បង់សំឡេងរបស់គេ ហើយប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការចូលរួមដ៏ពេញលេញរបស់តំណាងជាប់ឆ្នោតទាំងអស់មានសារៈសំខាន់ចំពោះដំណើរការនៃលទ្ធិប្រជាធិបតេយ្យ»។
លោកស្រីបានបន្ថែមថា ស.រ.អា.ស្នើឲ្យថ្នាក់ដឹកនាំរដ្ឋសភាជាតិ អនុញ្ញាតឲ្យសមាជិកជាប់ឆ្នោតទាំងអស់បំពេញការប្តេជ្ញាចិត្តរបស់គេដើម្បីបម្រើប្រជាពលរដ្ឋ កម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស.រ.អា.បានធ្វើឲ្យមានប្រតិកម្មពីមន្ត្រីកម្ពុជា ដោយចាត់ទុកថាវាជាការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងកម្ពុជានិងជារឿងទទួលយកមិនបាន៕