ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ការ​បណ្តេញ​សមាជិក​សភា​គណបក្ស​ជំទាស់​​​ត្រឹមត្រូវ​ឬទេ?


មន្ត្រី​គណបក្ស​​ជំទាស់​​គឺលោក​សុន​ ឆ័យ​​និង​លោក​សឺន សុប៊ែរ្តិ៍​​ក្នុង​​កម្មវិធី​ហេឡូ​វីអូអេ​​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែមិថុនា ​ឆ្នាំ២០១៣។​
មន្ត្រី​គណបក្ស​​ជំទាស់​​គឺលោក​សុន​ ឆ័យ​​និង​លោក​សឺន សុប៊ែរ្តិ៍​​ក្នុង​​កម្មវិធី​ហេឡូ​វីអូអេ​​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែមិថុនា ​ឆ្នាំ២០១៣។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ព្រួយ​បារម្ភ​ចំពោះ​ដំណើរការប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា​ ក្រោយពី​បក្សកាន់​អំណាច​មាន​ការ​បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​២៩​រូប​ចេញពី​សភា​ និងបង្កក​ប្រាក់​ខែ​ខុសច្បាប់។​

ក្រុម​មេដឹកនាំ​ក្រុម​ជំទាស់​ទាំងពីរ​កំពុង​តែ​ស្ទាបស្ទង់​មើល​ថា ​កម្ពុជាគួរ​មានច្បាប់​ការពារ​តំណាងរាស្ត្រ​ ឬកែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទៅជា​ប្រព័ន្ធ​ឯកត្តនាម​ឬ​យ៉ាងណា?​

ថ្លែង​ក្នុង​កម្មវិធី ​ហេឡូវីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ លោក​សឺន ស៊ូប៊ែរ្តិ៍ ​ប្រធាន​គណ​បក្សសិទ្ធិ​មនុស្ស​និង​លោក​សុន ឆ័យ ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រង្ស៉ី​ ដែល​បច្ចុប្បន្ន​ក្លាយជា​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា​ កម្ពុជា​គួរ​មាន​ច្បាប់ ​ការពារ​អ្នក​តំណាង​រាស្ត្រ​ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​ ការពារ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ខ្លាច​គណបក្ស​ ឬការ​បណ្តេញ​ចេញ​ពីសភា​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។​

លោក​វាគ្មិន​ទាំងពីរ​បាន​អះអាង​ថា​ នៅ​ប្រទេស​ដ៏ជឿន​លឿន​ផ្នែក​ប្រជាធិបតេយ្យ​គេ​បាន​ធ្វើរួច​ហើយ ​លើកលែង​តែ​ប្រទេស​កុំម្មុយនីស្ត​ ដែល​នៅបន្ត​គ្រប់គ្រង​សមាជិក​របស់​ខ្លួន។​ សូម​ស្តាប់​កម្មវិធី​ហេឡូវីអូអេ​ទាំង​ស្រុង​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី១៣​ ខែមិថុនា​ ឆ្នាំ​២០១៣ ដែល​លោក​វាគ្មិន​ទាំង​ពីររូប​គឺ​លោកសឺន ស៊ូប៊ែរ្តិ៍​ និង​លោកសុន ឆ័យ​បកស្រាយ​បន្ថែម៕
XS
SM
MD
LG