ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​សាធារណរដ្ឋ​ចង់​ឲ្យ​មាន​សេចក្តី​សម្រេច​​អំពី​ថា​តើ​អ្នកចោទប្រកាន់​លោក Kavanaugh នឹង​ធ្វើ​សក្ខីកម្ម ឬ​ទេ


រូបឯកសារ៖ លោក Chuck Grassley ប្រធានគណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភាស.រ.អា ពេល​ចាកចេញ​ពី​វិមាន​ Capitol Hill នៅ​រដ្ឋធានី​វ់ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ 
រូបឯកសារ៖ លោក Chuck Grassley ប្រធានគណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភាស.រ.អា ពេល​ចាកចេញ​ពី​វិមាន​ Capitol Hill នៅ​រដ្ឋធានី​វ់ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ 

លោក Chuck Grassley ប្រធានគណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភាស.រ.អាបាននិយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពីថ្ងៃ​ពុធ​ថា «ដូចលោកអ្នកដឹង​ហើយ​ថា​ ខ្ញុំនឹង​បើកធ្វើសវនាការ​ថ្មី​អំពី​ការ​តែ​ងតាំង​លោកKavanaugh ដោយសារ​មានការ​ចោទប្រកាន់របស់លោកស្រី​បណ្ឌិត​ Ford។

ប្រធាន​នៃ​គណៈកម្មាធិការ​តុលាការ​របស់ព្រឹទ្ធ​សភា​ស.រ.អា​និយាយថា ​ស្ត្រី​ដែលចោទ​ប្រកាន់​លោក​ Brett Kavanaugh អ្នកដែល​បានត្រូវ​ស្នើ​ឈ្មោះឱ្យកាន់តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ស.រ.អា​ថា​ បានរំលោភ​ខាង​ភេទ​លើ​អ្នកស្រី​ មានពេល​វេលា​រហូត​ដល់​ថ្ងៃ​សុក្រ​ព្រឹក ដើម្បី​បញ្ជាក់ថា​ អ្នក​ស្រី​គ្រោង​នឹង​ឆ្លើយ​ជា​កសិណ​សាក្សី​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​នេះ​នៅ​ក្នុង​សវនាការ​មួយ​នៅ​ថ្ងៃ​ចន្ទ ឬ​ទេ។​

លោកស្រី​ Christine Blasey Ford សាស្ត្រាចារ្យ​ខាង​ចិត្តវិទ្យា​នៅ​ក្នុង​រដ្ឋ​ California បាន​ចោទ​ប្រកាន់លោក Kavanaugh ថា​ បានរំលោភខាង​ភេទ​លើ​លោកស្រី​កាលពី​៣៦​ឆ្នាំមុន​នេះ ​នៅ​ពេល​អ្នក​ទាំង​ពីរ​នាក់​នេះរៀន​នៅ​ឯវិទ្យាល័យ ដែល​ជា​ការ​ចោទ​ប្រកាន់​មួយ​នាំ​ឱ្យ​លោកស្រី Ford ភ័យ​ខ្លាច​អំពី​ជិវិត​លោកស្រី។​ លោក Kavanaugh បានបដិសេធ​ការ​ចោទ​ប្រកាន់នេះ​ហើយ។​

លោក Chuck Grassley ប្រធានគណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភាស.រ.អាបាននិយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពីថ្ងៃ​ពុធ​ថា «ដូចលោកអ្នកដឹង​ហើយ​ថា​ ខ្ញុំនឹង​បើកធ្វើសវនាការ​ថ្មី​អំពី​ការ​តែ​ងតាំង​លោកKavanaugh ដោយសារ​មានការ​ចោទប្រកាន់របស់លោកស្រី​បណ្ឌិត​ Ford។ សវនាការ​នេះ​នឹង​ចាប់ផ្តើម​ធ្វើទៀត​នៅ​ថ្ងៃចន្ទ​ទី២៥ ខែ​កញ្ញា នៅ​ម៉ោង​១០ព្រឹក។​ ខ្ញុំ​បានអញ្ជើញ​លោកស្រី​បណ្ឌិត​ Ford ឱ្យ​មក​ឆ្លើយ​ជា​កសិណសាក្សី​អំពីការ​ចោទប្រកាន់​របស់លោកស្រី​ប្រឆាំង​នឹង​លោក​ចៅក្រម Kavanaugh។​ ហើយ​ដោយដឹង​ថា​ វា​ជា​ការ​ពិបាក​បែប​ណា​ក្នុងការ​ពិភាក្សា​អំពី​ការ​ចោទប្រកាន់បែបនេះជា​សាធារណៈ ខ្ញុំក៏​បាន​ស្នើ​ដល់លោកស្រី​នូវជម្រើសនៃ​ការ​ធ្វើសវនកម្ម​ជាសាធារណៈ ឬជា​សវនកម្មដោយ​បិទទ្វារ»៕

XS
SM
MD
LG