បទសន្ទនា VOA៖ គណបក្សសាធារណរដ្ឋបានតែងតាំងលោក Donald Trump ជាបេក្ខជនប្រធានាធិបតីក្នុងថ្ងៃទីមួយ
ប្រតិភូចំនួន ៣៣៦នាក់ ដែលមកជួបជុំគ្នាកាលពីថ្ងៃច័ន្ទម្សិលមិញ នៅទីក្រុង Charlotte រដ្ឋ North Carolina បានបោះឆ្នោតជាផ្លូវការដើម្បីតែងតាំងលោក Donald Trump និងលោក Mike Pence ជាបេក្ខជនប្រធានាធិបតី និងបេក្ខជនអនុប្រធានាធិបតីរបស់គណបក្ស ដើម្បីប្រកួតប្រជែងជាមួយលោក Joe Biden ដែលជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។ មហាសន្និបាតគណបក្សសាធារណរដ្ឋ ពីថ្ងៃច័ន្ទ ទី២៤ ដល់ថ្ងៃព្រហស្បតិ៍ ទី២៧ សីហា ឆ្នាំ២០២០ គឺជាឱកាសសម្រាប់លោកប្រធានាធិបតី Trumpឆ្លើយតបចំពោះការចោទប្រកាន់ទាំងឡាយរបស់គណបក្សប្រជាធិបតេយ្យ និងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិកាំងថា លោកគួរតែកាន់តំណែងមួយអាណត្តិទៀត ។ លោក ប៉ូច រាសី លោក សុខ ខេមរា និងអ្នកស្រី ស៊ូ ពេជ្រចិន្តា ពិភាក្សាអំពីខ្លឹមសារនៃកម្មវិធីមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋ។