ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​របាយការណ៍​បានឲ្យ​ដឹង​ថាអាច​មាន​​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតីត្រាំ ​និង​ប្រធានា​ធិបតី​រុស្ស៊ី Putin


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់​ ត្រាំ (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ពូទីន កា​ល​ពី​ជំនួប​កំពូល​ G20 នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ​​២០១៧។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់​ ត្រាំ (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ពូទីន កា​ល​ពី​ជំនួប​កំពូល​ G20 នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ​​២០១៧។

ពួក​មន្រ្តី​សេតវិមានកំពុង​ធ្វើ​ផែនការ​សម្រាប់​លទ្ធភាព​នៃ​សន្និសីទ​កំពូល​រវាង​ប្រ​ធា​នាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ និង​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin​ នេះ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Wall Street Journal។

សេចក្តី​រាយការណ៍​នោះ​បាន​ដក​ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​មក​ចុះ​ផ្សាយ​ថា ​លោក​ Jon Huntsman ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី ដែល​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ជួយរៀបចំ​ជំនួប​នេះ។

​មន្រ្តី​រូបនោះ​បាន​និយាយ​ថា៖ «នេះជា​គម្រោង​ការ​ដែល​កំពុង​ធ្វើ​របស់​លោក​ឯក​អគ្គរដ្ឋ​ទូត Huntsman ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជំនួប​ផ្លូវការ​រវាង​លោក Putin និង​ប្រធានា​ធិបតី​ត្រាំ‍»។

មនុស្សដែល​បាន​ដឹង​ផែនការ​នោះ​ដែរ​បាន​និយាយ​ថា ​គោល​បំណង​នៃ​សន្និសីទ​កំពូល​នោះ​នឹង​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជាយូរយា​មក​ហើយ​រវាង​ប្រទេស​ទាំង​២។

ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​ថា ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦ ​ដោយ​មាន​គោល​បំណង​ឲ្យលោក​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នោះ។​ ការរក​ឃើញ​ទាំង​នោះ​បាន​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​របស់​ក្រុម​ប្រឹក្សា​ពិសេស ថាតើ​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោតរបស់​ប្រធានា​ធិបតី​មានការ​ឃុប​ឃិត​ជាមួយ​រុស្ស៊ី​ដែរ​ឬ​ទេ។​ ប្រធានា​ធិបតី​ត្រាំ​បាន​ច្រាន​ចោល​ពីការ​ឃុបឃិត​ណាមួយ​ជាមួយ​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​ក៏បាន​បរិហា​សម្ព័ន្ធ​ភាព​របស់​រុស្ស៊ី​ជាមួយ​ប្រធានា​ធិបតី​ស៊ីរី ​Bashar al-Assad ​ហើយ​បាន​សម្តែង​នូវការ​ជំទាស់​ប្រឆាំង​ដល់​អន្តរាគមន៍​ខាង​យោ​ធា​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែរ៕

XS
SM
MD
LG