ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពូទីន​បញ្ជា​ឲ្យ​ដក​កង​ទ័ព​ពី​ស៊ីរី​


លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ Sergey Lavrov នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​នា​វិមាន​ក្រឹមឡាំង​ ថ្ងៃ​ទី​១៤​ ខែ​មិនា​ ឆ្នាំ​២០១៦។​
លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ Sergey Lavrov នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​នា​វិមាន​ក្រឹមឡាំង​ ថ្ងៃ​ទី​១៤​ ខែ​មិនា​ ឆ្នាំ​២០១៦។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា​ លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin បាន​បញ្ជា​ឱ្យ​ដក​កង​កម្លាំង​រុស្ស៊ី​ចេញ​ពី​ប្រទេស​ស៊ីរី។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​រុស្ស៊ី​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​Putin ដែល​បាន​និយាយ​ប្រាប់​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី​ Sergei Shoigu និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ Sergei Lavrov ថា​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ចាត់​ឱ្យ​ក្រសួង​ការពារ​ប្រទេស​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ត្រូវ​បាន​បំពេញ​ហើយ។​

លោក Putin បាននិយាយ​ប្រាប់​រដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​នេះ​ថា​ «ដូច្នេះ​ ខ្ញុំ​បញ្ជា​ដល់​អស់​លោក ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ស្អែក​ឱ្យ​ដក​ផ្នែក​ធំ​នៃ​ក្រុម​យោធា​យើង​ចេញ​ពី​សាធារណរដ្ឋ​អារ៉ាប់​ស៊ីរី»។

គេហទំព័រ​របស់​វិមាន​ក្រឹមឡាំង​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក Putin ដែល​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad នៅ​ក្នុង​ការ​សន្ទនា​គ្នា​មួយ​តាម​ទូរស័ព្ទ​ថា​ លោក​បាន​យល់​ព្រម​ដក​ «ផ្នែកធំ​» នៃ​កង​ទ័ព​អាកាស​រុស្ស៊ី​ដែល​កំពុង​ធ្វើ​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏​ដោយ​ក៏​គេហទំព័រនេះ​បាន​ដកស្រង់ពាក្យ​សម្តី​លោកលោក​ Putin ដែល​បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​នៅ​តែ​រក្សា​ប៉ុស្តិ៍​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​ហោះហើរ​នៃ​កង​យន្តហោះ​ដែល​មាន​ទាក់​ទិន​ជាមួយ​ការ​ឃ្លាំ​មើល​ការ​គោរព​កិច្ច​ព្រមព្រៀង​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី។

សេតវិមាន​បាន​និយាយ​ថា​ ខ្លួន​មិន​បាន​ឃើញ​របាយការណ៍​ពិសេស​ណា​មួយ​អំពី​ការ​ដក​កងកម្លាំង​រុស្ស៊ី​ពី​ប្រទេស​ស៊ីរី​ទេ​ ហើយ​ថា​ជា​ការ​ពិបាក​នឹង​និយាយ​ថា​តើ​ការណ៍​នេះ​នឹង​ផ្លាស់ប្តូរ​ស្ថានភាព​បែបណា​នៅ​ទីនោះទេ៕

XS
SM
MD
LG