ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Putin ​ជួប​ពិភាក្សា​ជាមួយ​លោក​ Kerry​ ក្នុង​ក្រុង​ Sochi


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក John Kerry (កណ្តាល)​ ទទួល​ស្វាគមន៍​ដោយ​លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅ​និវេសដ្ឋាន​Bocharov Ruchey សម្រាប់ប្រធានាធិបតី​ នៅ​ក្នុង​ក្រុង​ Sochi ប្រទេស​រុស្ស៊ី​ កាលពីថ្ងៃទី​១២ ខែឧសាភា ឆ្នាំ២០១៥។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក John Kerry (កណ្តាល)​ ទទួល​ស្វាគមន៍​ដោយ​លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅ​និវេសដ្ឋាន​Bocharov Ruchey សម្រាប់ប្រធានាធិបតី​ នៅ​ក្នុង​ក្រុង​ Sochi ប្រទេស​រុស្ស៊ី​ កាលពីថ្ងៃទី​១២ ខែឧសាភា ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​បាន​មានប្រសាសន៍​ថា​ លោក​បាន​ធ្វើ​ការ​ចរចា​«ដោយស្មោះត្រង់»​អំពី​បញ្ហា​ប្រទេស​អ៊ុយក្រែន ​ប្រទេស​ស៊ីរី​និង​បញ្ហា​ប្រទេស​អ៊ីរ៉ង់​ ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​លោក​បាន​បន្ថែម​ថា​ ជា​ការ​មាន​សារៈ​សំខាន់​ក្នុង​ការ​ថែរក្សា​ឱ្យ​មាន​ការ​ទាក់ទង​គ្នា។

ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​លោក ​Sergei Lavrov​ សមភាគី​រុស្ស៊ី​របស់​លោក​នៅ​ក្នុង​ក្រុង​ Sochi នៃ​ប្រទេស​រុស្ស៊ី​ អ្នក​ការទូត​កំពូល​ស.រ.អា.​លោក ​Kerry ​បាន​និយាយ​ថា​ កិច្ច​ចរចា​គ្នា​នេះ​«មាន​ធ្វើ​ឡើង​នៅ​ពេល​មួយ​មាន​ឧបសគ្គ​ច្រើន»។​ នៅ​មុន​ពេល​អង្គុយ​ចរចា​គ្នា​ជាមួយ​លោក Putin ​លោក​ Kerry បាន​ជួប​ជាមួយ​លោក Lavrov ជាង​បួន​ម៉ោង។​

លោក ​Kerry​ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​អរគុណ​លោក​ប្រធានាធិបតី Vladimir Putin ចំពោះ​ពេល​វេលា​ច្រើន​ដែល​លោក​បាន​ចំណាយ​សម្រាប់​ការ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​នេះ»។​ លោក​បាន​និយាយ​បន្ថែមថា៖ «គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​កិច្ច​ចរចា​ដោយ​ផ្ទាល់​ជាមួយអ្នក​ធ្វើការ​សម្រេច​សំខាន់ៗ​ទេ»​នៅ​ពេល​ដោះ​ស្រាយបញ្ហា​សាំញ៉ាំ​ខាង​ភូមិសាស្ត្រ​នយោបាយ​បែបនេះ។

ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​ លោក​ Kerry​ និង​លោក​ Putin នឹង​ពិភាក្សា​គ្នា​អំពី​«បញ្ហា​ទ្វេភាគី​និង​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួនធំ»​ដោយ​មាន​រួម​បញ្ចូល​ទាំង​បញ្ហា​ប្រទេស​យេម៉ែន​ និង​ប្រទេស​លីប៊ី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​កំពុង​តែ​បន្ត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ទស្សនៈ​របស់​ស.រ.អា.បាន​ត្រូវ​បង្ហាញ​យ៉ាងច្បាស់លាស់៕

XS
SM
MD
LG