ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Putin ថា​រុស្ស៊ី​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ធ្វើ​ការ​ជាមួយ​ស.រ.អា


លោក​ប្រធានាធិបតី​រុស្ស៊ី Vladirmir Putin ចូល​រួម​ក្នុង​កម្មវិធី​ដែល​ផ្សាយ​ផ្ទាល់​ទូទាំង​ប្រទេស​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​រុស្ស៊ី Vladirmir Putin ចូល​រួម​ក្នុង​កម្មវិធី​ដែល​ផ្សាយ​ផ្ទាល់​ទូទាំង​ប្រទេស​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។

នៅ​ក្នុង​អ្វី​ដែល​ហាក់​ដូចជា​ការ​បន្ទន់​វោហារសាស្ត្រ​មួយ​ ប្រធានាធិបតី ​Vladimir Putin ​នៃ​ប្រទេស​រុស្សី​បាន​និយាយ​ថា​រុស្សី​ត្រូវ​ការ​ធ្វើការ​ជាមួយ​ស.រ.អា.​លើ​របៀបវារៈ​រួម​គ្នា​មួយ។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ Rossiya 1 លោក Putin បាន​និយាយ​ថា​ទោះ​ណា​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​បញ្ហា​មួយ​ចំនួន​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ​ ក៏​ប្រទេស​ទាំង​ពីរ​នេះ​មាន​ផលប្រយោជន៍​រួម​ជា​ច្រើន។​

ប្រធានាធិបតី Putin បាន​និយាយ​ថា​ការ​ធ្វើ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ប្រជាធិបតេយ្យ​ មាន​ការ​គិតគូរ​ល្អិតល្អន់​និង​មាន​តុល្យភាព​ជាង​មុន​ ដើម្បី​ធ្វើ​ឱ្យពិភពលោក​មាន​របៀប​រៀបរយ និង​ប្រជាធិបតេយ្យ​ជាង​មុន​ ជា​ប្រធានបទ​រួម​គ្នា​មួយ​នៅ​លើ​របៀបវារៈ​រវាង​ស.រ.អា.​និង​ប្រទេស​រុស្សី។ ​បើ​តាម​ប្រធានាធិបតី​

Putin ថា​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ឯទៀតៗ​ដែល​រុស្សី​និង​ស.រ.អា.​មាន​ដូច​គ្នា​គឺ​ការ​មិន​រីកសាយ​គ្រឿង​អាវុធ​ប្រល័យ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​គ្រោងទុក ​ការ​ប្រឆាំង​នឹង​ភេរវកម្ម និងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ទីទាល់​ក្រ៕

XS
SM
MD
LG