ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​Putinរៀបរាប់​វិធី​ដែល​លោក​បញ្ជា​កង​កម្លាំង​ឲ្យ​សង្រ្គោះ​លោក​ Yanukovych​ និង​យក​តំបន់​គ្រីម៉េ


រូបថតឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ ចុះហត្ថលេខា​​បង្កើត​តំបន់​គ្រីម៉េ​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី​ នៅ​វិមាន​គ្រឹមឡាំង​ នៅទីក្រុង​មូស្គូ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៤។
រូបថតឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ ចុះហត្ថលេខា​​បង្កើត​តំបន់​គ្រីម៉េ​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី​ នៅ​វិមាន​គ្រឹមឡាំង​ នៅទីក្រុង​មូស្គូ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៤។

ប្រធានាធិបតីរុស្ស៊ី​ Vladimir Putin​ បាន​និយាយ​ថា ​លោក​បាន​បញ្ជាដល់​ក្រុម​មន្ត្រី​សន្តិសុខ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ ឲ្យ​រៀប​ចំ​ផែនការដើម្បី​«ជួយ​ជីវិត»​ Viktor ​Yanukovych​ ដែល​ជា​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​នោះ​និង​ដើម្បី​ចាប់​ផ្តើម​រៀប​ចំ​ផែនការ​សម្រាប់​ការ​ចូល​កាន់​កាប់​តំបន់​គ្រីម៉េ​ដោយ​រុស្ស៊ី។​

នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហាញ​ចំណុចសំខាន់ៗ​ត្រូវ​បាន​ផ្សាយ​តាមទូរទស្សន៍​ Rossiya-1 ​របស់​រដ្ឋ​នៃ​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​ខ្សែ​កុន​ឯកសារ​មួយ​ដែល​នឹង​ត្រូវ​ផ្សាយ​ក្នុង​ពេល​ខាង​មុខ​នេះ​ លោក​ Putin ​បាន​និយាយ​ថា​ លោក​បាន​កោះ​ហៅ​ក្រុម​មន្ត្រី ​ដោយ​មាន​រួម​បញ្ចូល​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​និង​ក្រុម​យោធា​នៃ​ប្រទេស​រុស្ស៊ីឲ្យ​មក​កាន់វិមាន​ក្រឹមទ្បាំង​ (Kremlin)​ ហើយ​បាន​បញ្ជា​ដល់​មន្ត្រី​ទាំងនេះ​ឲ្យ​ធ្វើការ​ប្រុង​ប្រៀបដើម្បី​យក​លោក Yanukovych​ ចេញ​ពី​ប្រទេស​អ៊ុយក្រែន ​ដោយ​លោក​បាន​និយាយ​ថា​ ប្រធានាធិបតី​អ៊ុយក្រែន​លម្អៀង​ទៅ​ខាងរុស្ស៊ី​រូបនេះ​អាច​ត្រូវ​គេ​សម្លាប់។

លោក​ Yanukovych ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​នៅ​ក្រោយ​មាន​បាតុកម្ម​ជា​ច្រើន​លើក​ដោយ​ក្រុម​ប្រឆាំង​លម្អៀង​ទៅ​ខាង​ក្រុម​បស្ចឹម​ប្រទេស។

លោក ​Putin ​បាន​និយាយ​ថា៖ «យើង​ប្រុង​ប្រៀប​យក​គាត់​ចេញពី​ទីក្រុង​ Donetsk​ តាមផ្លូវ​គោក​ តាម​សមុទ្រ​និង​តាម​អាកាស»​ ដោយ​លោក​បានកត់​សម្គាល់​ថា​ «កាំភ្លើង​យន្ត​ធុន​ធ្ងន់​បាន​ត្រូវ​បាន​តម្លើង​រួច​ស្រេច​ហើយ​នៅទី​នោះ ដូច្នេះ​ គ្មាន​ពេល​ច្រើន​ដើម្បី​ពិភាក្សា​អំពី​ការណ៍​នេះទេ»។ ​លោក​ Putin​ បាន​និយាយ​ថា ​កិច្ច​ប្រតិបត្តិការ​ដើម្បី​យក​លោក ​Yanukovych​ ចេញពី​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ទ្បើង​ចាប់​ពី​ថ្ងៃ​ទី២២​ដល់​ថ្ងៃ​ទី២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤។

លោក​ Putin​ បានបន្ថែម​ថា ​នៅ​ទីបញ្ចប់​នៃ​ការ​ប្រជុំ​នោះ​ក្នុង​វិមាន​ក្រឹមទ្បាំង​ លោកបាន​និយាយ​ប្រាប់​ក្រុម​មន្ត្រី​សន្តិសុខ​និង​យោធា​ថា៖ «យើង​ត្រូវ​តែ​ចាប់​ផ្តើម​ធ្វើ​ការងារ​ដើម្បី​យក​តំបន់​គ្រីម៉េ​មក​ឲ្យ​ប្រទេសរុស្ស៊ី​វិញ»៕

XS
SM
MD
LG