វ៉ាស៊ីនតោន៖ សហព្រះរាជអាជ្ញានៃសាលាក្តីកាត់ទោសខ្មែរក្រហមបានត្រៀមបញ្ជីឈ្មោះ សម្ងាត់នៃសាក្សីជិត១០០នាក់ដើម្បីបំភ្លឺក្នុងការកាត់ទោសសំណុំរឿង០០២វគ្គ២ ទោះជាសំណុំរឿងនេះកំពុងស្ថិតនៅក្នុងការប្រទាញប្រទង់គ្នារឿងមិនទាន់មាន ការកំណត់ថ្ងៃ និងវិសាលភាពនៃឧក្រិដ្ឋកម្មក្តី។ សហព្រះរាជអាជ្ញា បានដាក់គម្រោងរបស់ខ្លួនទៅកាន់អង្គជំនុំជម្រះសាលាដំបូងហើយ។
ជាផ្នែកមួយដើម្បីពន្លឿនការកាត់ទោសសំណុំរឿង០០២ វគ្គ២ ឲ្យបានឆាប់នោះ សហព្រះរាជអាជ្ញានៃសាលាក្តីកាត់ទោសខ្មែរក្រហមបានរៀបចំផែនការច្បាស់លាស់មួយ រួមទាំងរៀបចំបញ្ជីសម្ងាត់សាក្សី៩៦នាក់ដើម្បីតទល់ជាមួយនឹងមេដឹកនាំរបបខ្មែរក្រហមជាន់ខ្ពស់ពីរនាក់ ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះ គឺនួន ជា និងខៀវ សំផន ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ នេះបើតាមឯកសារសម្ងាត់ដែលវីអូអេផ្នែកខេមរភាសាទទួលបានពីប្រភពគួរឲ្យទុកចិត្តបាន។
បើតាមឯកសារសម្ងាត់ជាភាសាអង់គ្លេសមានដាក់ឈ្មោះសាក្សីទាំង៩៦នាក់ដែលស្ថិតនៅតាមទីតាំងឧក្រិដ្ឋកម្មជាច្រើន ដូចជាមន្ទីរស២១ និងជើងឯក សហករណ៍ត្រាំកក់ ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង មន្ទីរសន្តិសុខ ស្រុកតាំកក់ ក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល។ សាក្សីទាំងនោះគឺមានទាំងព្រះសង្ឃ ប្រជាពលរដ្ឋ ធម្មតា មន្ត្រីរាជការ មន្ត្រីយោធា អាជ្ញាធរមូលដ្ឋាន អ្នកសារព័ត៌មានជាដើម។
កាំងហ្កេច អ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងស២១ ដែលកំពុងជាប់គុកមួយជីវិតពីបទសម្លាប់មនុស្សជាង១ម៉ឺន២ពាន់នាក់នោះ ក៏មានឈ្មោះក្នុងបញ្ជីសាក្សីដែរ។ ឌុចជាមួយនឹងសាក្សី៤នាក់ទៀតត្រូវរំពឹងថា នឹងបំភ្លឺអំពីឧក្រិដ្ឋកម្មក្នុងមន្ទីរស២១ ប្រឆាំងនឹងជនជាប់ចោទ ជាមេដឹកនាំខ្មែរក្រហមទាំងពីរ។ ដោយឡែក សហព្រះរាជអាជ្ញាបានបែងបែកចែកសាក្សីតាមឈ្មោះ ចំនួនសាក្សី ហើយនឹងចំនួនថ្ងៃ ដែលត្រូវបំភ្លឺក្នុងពេលកាត់ទោស។
ពេលវេលារបស់សាក្សី ដែលមានចាប់ពី៤ថ្ងៃ ៨ថ្ងៃ ទៅ១៧ថ្ងៃ ដែលជាសរុបគឺ៩៦ថ្ងៃ ឬការប្រើពេលតែ ជាង៣ខែតែប៉ុណ្ណោះសម្រាប់ការកាត់ទោសបញ្ចប់សំណុំរឿង០០២វគ្គ២។ សាក្សីសម្រាប់ឧក្រិដ្ឋកម្មលើជនជាតិភាគតិចវៀតណាមមាន២២នាក់ និងសាក្សីសម្រាប់ជនជាតិភាគតិចចាមមាន១២នាក់។ ដោយឡែក អ្នកជំនាញ៧នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកំណត់ក្នុងបញ្ជីសម្ងាត់នោះដែរ។ អ្នកជំនាញទាំងនោះគឺមានជនជាតិអាមេរិកយ៉ាងតិច២នាក់ និងជនជាតិជប៉ុនម្នាក់។
សហព្រះរាជអាជ្ញាទាំងពីរគឺលោកស្រី ជា លាង និងលោកនីកូឡាស់ កុំជាំង (Nicholas Koumjian) បានដាក់បញ្ជីឈ្មោះសាក្សី និងអ្នកជំនាញទាំងនោះជូនទៅអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ជាមួយនិងសេចក្តី សន្និដ្ឋាន ដែលដាក់ជាសាធារណៈដើម្បីឲ្យសាលាដំបូងចាប់ផ្តើមបើកសវនាការកាត់ទោស ដោយគ្មានការពន្យារពេលចំពោះសំណុំរឿង០០២វគ្គ២ដែលជនជាប់ចោទមានវ័យចំណាស់ទៅហើយនោះ។
ក្រុមអ្នកតាមដាន និងតំណាងជនរងគ្រោះបានគាំទ្រដល់គម្រោង និងកិច្ចខិតខំប្រឹងប្រែងពន្លឿននីតិវិធីកាត់ទោសសំណុំរឿង០០២ វគ្គ២ របស់សហព្រះរាជអាជ្ញា ដែលចង់បានការកាត់ទោសឲ្យបានឆាប់ ឬធ្វើនៅដើមឆ្នាំ២០១៤ដោយយោងមួយផ្នែកសំខាន់គឺទៅលើសុខភាពទ្រុឌទ្រោមរបស់ជនជាប់ចោទ។
លោកសាស្ត្រាចារ្យអាមេរិកាំង ភីធ័រ ម៉ាខ្វៃអឺ (Peter Maguire) អ្នកនិពន្ធសៀវភៅខ្មែរក្រហម ហៅថា Facing Death in Cambodia ឬហៅថា ការប្រឈមមុខនឹងសេចក្តីស្លាប់ក្នុងប្រទេសកម្ពុជា បានអះអាងថា សាលាក្តីនេះមិនត្រូវពន្យារពេលរកយុត្តិធម៌រហូតទាល់តែជនជាប់ចោទស្លាប់មុនការកាត់ទោសនោះទេ៖
«ប្រសិនបើតុលាការខកខានក្នុងការផ្តន្ទាទោសជនជាប់ចោទពីរនាក់ក្នុងអំឡុង ពេលដែលពួកគេនៅរស់រានមានជីវិតនៅឡើយទេ ពេលនោះសាលាក្តីខ្មែរ ក្រហមគឺគ្រាន់តែជា cautionary tale ប្រផ្នូលអាក្រក់ ហើយមិនដឹងអំពីរបៀបរៀបចំតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិ»។
លោកបន្តថា សាលាក្តីនេះពិតជាមានបញ្ហាផ្នែកធនធានមែន ដោយសារតែ តុលាការនេះបានប្រើធនធានច្រើនហួសពេក និងពន្យារពេលច្រើនពេកក្នុងការកាត់ទោសសំណុំរឿង០០១ ឬសំណុំរឿងឌុចដែលត្រូវធ្វើតែ៩០ថ្ងៃ តែពន្យារដល់៣ឆ្នាំនោះ។
«ដូច្នេះជំនឿចិត្តដ៏ល្អកំពុងរលាយបាត់បង់បន្តិចម្តងៗ។ ដូច្នេះពួកគេគួរណាស់តែបង្ហាញលទ្ធផលខ្លះឲ្យបានឆាប់ ប្រសិនបើគេរំពឹងចង់បានថវិកាបន្ថែមទៀត។ អ.ស.ប.បានធ្វើកិច្ចការយ៉ាងអសមត្ថភាព។ បុគ្គលិកសាលាក្តីក្នុងប្រទេសកម្ពុជាបានធ្វើកិច្ចការយ៉ាងល្អ ដែលគេអាចធ្វើបាន តែដូចជាខ្ញុំនិយាយជាច្រើនដងហើយ គឺថា បុគ្គលិកអ.ស.ប.ក្នុងតុលាការខ្មែរក្រហមក្នុងប្រទេសកម្ពុជាសមនឹងទទួលបានការសរសើរ តែមន្ត្រីសំខាន់របស់អ.ស.ប.ខ្លះមិនសមនឹងទទួលការសរសើរនោះទេ»។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអះអាងថា តុលាការមិន បានប្រុងប្រៀបរួមគ្នាឲ្យបានស្រេចជាមុនថា អ្វីជាការដែលខ្លួនត្រូវធ្វើក្នុងពេល វេលាជាក់លាក់នោះ។ នេះហើយជាបញ្ហា។
«អញ្ចឹងហើយ វាអាចថា ជាកំហុសមួយដែររបស់តុលាការដែលមិនបានរក្សាទំនាក់ទំនង និងការពន្យល់ និងថែរក្សាការរំពឹងទុកនោះឲ្យវាមានភាពសុក្រិតនិង ប្រាកដប្រជា។ អញ្ចឹងហើយវាបង្កឲ្យមានផលវិបាកខ្លះក្នុងពេលបច្ចុប្បន្ន។ ហើយខ្ញុំសង្ឃឹមថា តុលាការប្រមើលមើលអំពីភាពខ្វះខាតនេះហើយ បំពេញ ហើយពង្រឹងឡើងវិញ»។
លោកបន្ថែមថា តុលាការទាមទារឲ្យមានការពន្យល់ម្ចាស់ជំនួយ និងជនរងគ្រោះឲ្យយល់ផងដែរដើម្បីជៀសវាងការធុញទ្រាន់ក្នុងការរង់ចាំឬពន្យារពេល។ តែលោកថា វាជាសញ្ញាវិជ្ជាមានដែរចំពោះការខ្វែងគំនិតគ្នាដែលតុលាការចង់ឲ្យដំណើរការនេះលឿនទៅមុខ។
លោកស៊ុំ ឫទ្ធី ជាជនរងគ្រោះ និងអ្នករួចជីវិតម្នាក់ពីការសម្លាប់ក្នុងគុកខ្មែរ ក្រហម។ លោកថ្លែងទាំងកំហឹង ដោយអះអាងថា សំណុំរឿង០០២វគ្គ២មិនគួរពន្យារពេលទេគឺគេគួរធ្វើឲ្យបានឆាប់បំផុត។
«ព្រោះជនជាប់ចោទហ្នឹងកាន់តែវ័យចាស់ហើយ គឺត្រូវតែដាច់ខាតត្រូវតែធ្វើ ពេលហ្នឹង បន្តពេលហ្នឹងខែ១ ឆ្នាំ២០១៤ហ្នឹង។ ត្រូវតែចាប់ផ្តើម០០២វគ្គ២ឲ្យបាន អត់មានត្រូវពន្យារពេលទេ។ អ្នកដែលពន្យារពេលគឺជាអ្នកដែលប្រឆាំងហ្នឹង គឺជាដៃជើងរបស់ខ្មែរក្រហមតែម្តង»។
លោកស៊ុំ រិទ្ធីជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២វគ្គ២ផងដែរ។ លោកបានអះអាងថា បើតុលាការពន្យារពេលតទៅទៀតគឺតុលាការនេះនៅចាំតែចាយប្រាក់ខែ ដែលពិបាកស្វែងរកម្តងៗនោះ។ លោកថ្លែងថា លោករង់ចាំជាង៣០ឆ្នាំហើយដើម្បីរកយុត្តិធម៌ និងការណ៍ពិត។ លោកថា តុលាការគួរពិចារណាការឈឺចាប់ជនរងគ្រោះ។
«សុំឲ្យតុលាការយល់ភាពទុក្ខលំបាកវេទនារបស់ជនរងគ្រោះកន្លងមក ដែលបានឆ្លងកាត់របបនេះផងឲ្យគ្នាដឹងការណ៍ពិតផង កុំឲ្យគ្នាងាប់មុនពេលការកាត់ទោស។ មានដើមបណ្តឹងជាច្រើននាក់ហើយដែលស្លាប់មុនការកាត់ទោស ដូចជាមិត្តភ័ក្រខ្ញុំ នៅខាងខេត្តសៀមរាប គឺថា បានស្លាប់អស់ហើយ នៅតែរូបខ្ញុំតែម្នាក់ទេ មិនអាចពន្យារពេលបានតទៅទៀតទេ។ បើចង់រកយុត្តិធម៌ឲ្យជនរងគ្រោះគឺត្រូវតែធ្វើឲ្យបានភ្លាម»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអង្គជំនុំជម្រះសាលាដំបូងបាននិយាយក្នុងកិច្ចប្រជុំរៀបចំសវនាការលើសំណុំរឿង០០២ វគ្គ២ និងដំណើរការតុលាការទៅមុខកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ថា ពួកគេមិនអាចធ្វើកិច្ចការពីរគឺសំណុំរឿង០០២ វគ្គ១ និង០០២វគ្គ២ក្នុងពេលតែមួយបានទេ ដោយយោងទៅលើធនធានមនុស្ស ថវិកា និងពេលវេលា។ មន្ត្រីអង្គជំនុំជម្រះសាលាដំបូងខ្លះលើកឡើងថា សំណុំរឿង០០២វគ្គ២គួរត្រូវចាប់ផ្តើម ក្រោយពីសំណុំរឿង០០២ វគ្គទី១ បញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៤ខាងមុខ។ តែក្រុមមន្ត្រីជំនាញខ្លះបានអះអាងថា ថវិកា ធនធានមនុស្សមិនមែនជាឧបសគ្គទេ តែបញ្ហាតើអង្គជំនុំជម្រះចង់ធ្វើ ឬមិនចង់?មួយទៀត តើការខ្វះគម្រោងល្អិតល្អន់មួយក៏ជាបញ្ហាដែរ ក្រៅពីការភ័យខ្លាចចំពោះឧបសគ្គមួយចំនួនទៀតនោះ។
ក្រុមអ្នកសង្កេតផ្សេងទៀតបានអះអាងថា ការពន្លឿនដំណើរការនីតិវិធីនេះជារឿងល្អ ព្រោះប្រសិនបើអង្គជំនុំជម្រះសាលាដំបូងធ្វើបានតាមការស្នើសុំរបស់ សហព្រះរាជអាជ្ញាដូចនឹងការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលដើម្បីចាប់ផ្តើមសវនាការកាត់ទោសសំណុំរឿង០០២ វគ្គ២បណ្តើរៗ ក្នុងពេលជាមួយគ្នាដែលសំណុំរឿង០០២វគ្គទី១រង់ចាំតែសាលក្រមនេះ នឹងអាចចំណេញថវិកា ចំណេញពេល និងធនធានផងដែរ៕