ភ្លើងអគ្គសនីបានចាប់ផ្តើមដំណើរការវិញហើយកាលពីថ្ងៃសុក្របន្ទាប់ពីព្យុះសង្ឃរា Irma បានបោកបក់ឆ្លងកាត់រដ្ឋនោះកាលពីសប្តាហ៍មុន ហើយនៅថ្ងៃសុក្រម្សិលមិញពលរដ្ឋនៅរដ្ឋ Florida ជាង៨០ភាគរយមានអគ្គីសនីប្រើប្រាស់វិញ។
ខណៈដែលផ្នែកភាគច្រើននៃរដ្ឋ Florida ទទួលបានអគ្គីសនីឡើងវិញ ពួកអាជ្ញាធររដ្ឋនោះបាននិយាយថា ផ្ទះប្រហែល១លាន៩សែន២ម៉ឺនខ្នងហើយនឹងកន្លែងធ្វើពាណិជ្ជកម្មនៅខ្វះអគ្គីសនីប្រើប្រាស់នៅឡើយ។
តំបន់នានាដែលអតិថិជននៅមិនទាន់មានភ្លើងអគ្គីសនីបានស្ថិតនៅទូទាំងតំបន់ភាគនារតីនិងខាងត្បូងរដ្ឋ Florida ហើយពួកមន្រ្តីបាននិយាយថា មនុស្សទាំងនោះទំនងជានឹងមិនមានភ្លើងអគ្គិសនីប្រើប្រាស់រហូតដល់សប្តាហ៍ក្រោយ។លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានចែកចាយនំប៉័ង សាំងវិច ហើយនិងទឹកដល់ជនរង្គ្រោះដោយព្យុះសង្ឃរានិងបុគ្គលិកជួយសង្គ្រោះដែលលោកប្រធានាធិបតីបាននិយាយថា កំពុងធ្វើកិច្ចការដ៏អស្ចារ្សដើម្បីជួយរដ្ឋ Florida ឲ្យងើបចេញពីព្យុះសង្ឃរា Irma ដ៏ខ្លាំងនៅ សប្តាហ៍នេះ។
លោកប្រធានាធិបតី បានធ្វើទស្សនកិច្ចទៅទីក្រុង Naples និងទីក្រុង Fort Myers កាលពីថ្ងៃព្រហស្បតិ៍ ដែលជាទីក្រុង២ទទួលផលប៉ះពាល់យ៉ាងខ្លាំងដែលស្ថិតនៅចំផ្លូវរបស់ព្យុះ Irma នៅពេលដែលវាបានធ្វើចលនាទៅកាន់ឆ្នេរនៃឈូងសមុទ្រម៉ិចស៊ិច។
លោកប្រធានាធិបតី ត្រាំ បាននិយាយនៅពេលដែលលោកបានចាប់ដៃខណៈដែលឈរនៅជាប់លោកស្រី Melania Trump និងអនុប្រធានាធិបតី Mike Pence។
មានមនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរបានស្លាប់ពាក់ព័ន្ធនឹងខ្យល់ព្យុះនេះខណៈដែលមនុស្សស្លាប់ប្រហែល៥០នាក់ទៀតបានត្រូវគេរាយការណ៍នៅក្នុងតំបន់ការ៉ាអ៊ីប ដែលនៅទីនោះព្យុះ Irma បានបក់បោកយ៉ាងខ្លាំងនៅលើកោះមួយចំនួនដែលជាប្រភេទព្យុះទី៥កាលពីសប្តាហ៍មុន៕