ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo៖ អាមេរិក​នឹង​ស្វែងរក​ឃាតករ​សម្លាប់​លោក Khashoggi ឲ្យ​ទទួល​ខុសត្រូវ

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ស្តាំ) ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក Dr Ahmed bin Hassan Al Hammadi អគ្គលេខាធិការ​ក្រសួង​ការបរទេស​កាតា នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ដូហា កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ថា អាមេរិក​នឹង​ស្នើ​ឲ្យ​ព្រះរាជបុត្រ​ទាយាទ Mohammed Bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ធានា​ថា អ្នក​ដែល​ធ្វើ​ឃាត​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន។

លោក Pompeo បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ជំនួប​នៅ​ក្នុង​ទីក្រុង​ ដូហា ជាមួយ​នឹង​លោក Sheikh Mohammed bin Abdulrahman Al Thani រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កាតា ថា «យើង​នឹង​បន្ត​សន្ទនា​ជាមួយ​នឹង​ព្រះរាជបុត្រ​ទាយាទ​និង​បណ្តា​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត អំពី​ការ​ធានា​ថា នឹង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មរណភាព​ដែល​ពិបាក​ទទួល​យក​ចំពោះ​លោក Jamal Khashoggi‍»។

លោក Khashoggi ត្រូវ​បាន​សម្លាប់​ នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី កាលពី​ខែ តុលា កន្លង​ទៅ​នេះ។ ដំបូង​ឡើយ ប្រទេស​អារ៉ាប៊ីសាអូឌីត អះអាង​ថា លោក Khashoggi បាន​ចាកចេញ​ពី​ស្ថានកុងស៊ុល​ដោយ​ខ្លួន​ឯង​ដោយ​សុវត្ថិភាព ប៉ុន្តែ​ក្រោយ​មក​បាន​សារភាព​ថា លោក Khashoggi ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​នោះ នៅ​ក្នុង​អ្វី​ដែលមន្ត្រី​អារ៉ាប៊ីសាអូឌីត​ហៅ​ថា​ជា​ប្រតិបត្តិការ​ទុច្ចរិត។

តួកគី​បាន​ឲ្យ​ដឹង​ថា បទបញ្ជា​ឲ្យ​សម្លាប់​អ្នក​កាសែត​របស់​កាសែត Washington Post រូប​នេះ​ គឺ​មាន​ការ​បញ្ជា​មក​ពី​ថ្នាក់​លើ​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​មន្ត្រី អារ៉ាប៊ីសាអូឌីត​នៅ​តែ​បន្ត​អះអាង​ថា មិនមែន​ជា​បទបញ្ជា​របស់​ព្រះរាជបុត្រ​ទាយាទ​នោះ​ឡើយ។

លោក Pompeo បាន​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង Riyadh បន្ទាប់​ពី​ជំនួប​នៅ​ក្នុង​រដ្ឋធានី ដូហា នៃ​ប្រទេស​ កាតា ក្រោយ​ពី​លោក​បាន​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប បារ៉ែន និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ពេញ​របស់​លោក​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG