ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ Pompeo ធ្វើដំណើរទៅ​កាន់​ការប្រជុំ​​រដ្ឋមន្ត្រី​អង្គការ​អូតង់ ​ដោយប្រឆាំង​នឹង​ភេរវកម្ម​នៅលើ​បំផុត​ក្នុង​របៀបវារៈ


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ថ្លែងនៅសន្និសីទសារព័ត៌មាននៅក្រសួងការបរទេសក្នុងរដ្ឋធានិវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ថ្លែងនៅសន្និសីទសារព័ត៌មាននៅក្រសួងការបរទេសក្នុងរដ្ឋធានិវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

សហរដ្ឋអាមេរិកនិងអង្គការ​អូតង់​បានប្តេជ្ញា​អំពី​ឯកភាពនៅ​ក្នុង​ការ​ពុះពារ​ឧបសគ្គ​នានា​ ដោយ​មានរួមបញ្ចូល​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្មការគំរាម​កំហែងតាមបណ្តាញ​អ៊ីនធឺណិត និងការ​បង្កើន​សន្តិសុខ​ខាង​ថាមពល​ ក្នុង​ពេល​៧ទសវត្សរ៍៍ក្រោយ​ការ​បង្កើត​ភាពដៃ​គូឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិច។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo ចាក​ចេញ​ដំណើរ​ទៅ​កាន់ក្រុងប្រុចសែល ប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃ​អង្គារ ​ដើម្បី​ទៅចូលរួមក្នុង​ក្នុង​ការ​ប្រជុំ​ពួករដ្ឋមន្ត្រី​ការបរទេស​នៃអង្គការអូតង់​និង​ជួប​ជាមួយ​ពួកសម្ព័ន្ធមិត្ត​សំខាន់ៗ​ក្នុង​អង្គការអូតង់។

បើ​តាមក្រសួង​ការបរទេស​សហរដ្ឋអាមេរិកថា​ «ការ​លេច​ឡើង​នៃ​ឧបសគ្គ​ខាង​សន្តិសុខ​និង​ការ​គំរាមកំហែង​ដូចជា​ភេរវកម្មនិង​សន្តិសុខខាង​ថាមពលជា​ដើម» នឹង​ឋិត​នៅលើគេ​ក្នុង​របៀបវារៈនៅពេល​លោក Pompeo ធ្វើការ​ចរចា​ជាមួយ​ពួក​សម្ព័ន្ធមិត្តនៅមុនសន្និសិទកំពូលពួកមេដឹកនាំ​អង្គការអូតង់​ក្នុង​ក្រុង​ឡុងដ៍ នៅខែធ្នូខាង​មុខ​នេះ។

លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការអូតង់​បាននិយាយ​ប្រាប់ផ្នែក​ផ្សាយ​ភាសាស៊ែបនៃ​ VOA នៅក្នុងសេចក្តី​សម្ភាសន៍​មួយ​កាល​ពី​សប្តាហ៍មុន​ថា «នៅពេល​នេះយើងរស់នៅក្នុងពេលវេលា​ថ្មីមួយ​ទាំង​ស្រុង​ដែល​យើង​មានភេរវកម្ម។យើងមាន​ការប្រែ​ប្រួល​នៃតុល្យភាពអំណាច​សាកល​ហើយយើងមាន​ cyber និង​អ្វី​ៗ​ច្រើនទៀត»។

ក្រុមសម្ព័ន្ធមិត្ត​ទាំង​អស់នៅ​ក្នុង​អង្គការ​អូតង់​ជា​ផ្នែកមួយ​នៃ​ក្រុមចម្រុះសាកល​ដើម្បីយក​ជ័យជំនះលើ​ពួក ISIS ដោយផ្តោតការ​យកចិត្តទុក​ដាក់លើ​ពួកភេរវជនរដ្ឋឥស្លាម ដែលគេស្គាល់ដែរថា​ជាពួក IS ឬពួក Daesh។

កិច្ច​ចរចា​គ្នានេះមានឡើងតែប៉ុន្មាន​ថ្ងៃ​ក្រោយ​ពីលោក Stoltenburg និង​សមាជិក​ជាង​៣០នាក់នៃក្រុមចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋអាមេរិកបានប្រមូលផ្តុំ​គ្នា​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​បញ្ជាក់​ជាថ្មីអំពី​អ្វី​ដែលពួក​មេដឹកនាំ​ទាំង​នេះនិយាយថា​ជា​ការប្តេជ្ញាពេញលេញ​មួយ​ដើម្បី​ធ្វើឱ្យប្រាកដប្រជា​អំពី​បរាជ័យ​ជា​រៀង​រហូតនៃ​ពួក​រដ្ឋឥស្លាម៕

XS
SM
MD
LG