ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ៖ ពលរដ្ឋ​អាមេរិក​ភាគច្រើន​គាំទ្រ​កិច្ច​ព្រមព្រៀង​របស់​លោក Trump ជាមួយ​ក្រុម​តាលីបង់​ដើម្បី​បញ្ចប់​សង្គ្រាម​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​​អាមេរិកលោក​ Donald Trump ថ្លែង​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​ក្នុង​សេតវិមាន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​​អាមេរិកលោក​ Donald Trump ថ្លែង​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​ក្នុង​សេតវិមាន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០។

អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធីបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ប្រមាណ​ជិត ៦០% ក៏​គាំទ្រ​កិច្ច​ព្រម​ព្រៀង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​តាលីបង់​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ Eurasia Group Foundation ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង New York។

ការ​ស្ទង់​មតិ​សាធារណៈ​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ពីរ​ភាគ​បី​នៃ​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump គាំទ្រ «ខ្លាំងក្លា» ឬ «បន្តិចបន្តួច» លើ​កិច្ច​ព្រមព្រៀង​របស់​លោក​ជាមួយ​ក្រុម​តាលីបង់ ដើម្បី​ដក​សហរដ្ឋ​អាមេរិក​ចេញពី​សង្គ្រាម​រយៈពេល ១៩ ឆ្នាំ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធីបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ប្រមាណ​ជិត ៦០% ក៏​គាំទ្រ​កិច្ច​ព្រម​ព្រៀង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​តាលីបង់​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ Eurasia Group Foundation ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង New York។

អង្គការ​នេះ​បាន​កត់​សម្គាល់​នៅ​ក្នុង​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ គឺ​ជា​អ្វី​ដែល​គេ​ចង់​ឃើញ​ខ្លាំង ហើយ​ពលរដ្ឋ​អាមេរិកាំង​មិន​ថា​អ្នក​គាំទ្រ​បក្ស​នយោបាយ​ណា​ក៏​ដោយ ចង់​ឲ្យ​មាន​ការ​គោរព​តាម​កិច្ច​ព្រមព្រៀង​កាល​ពី​ពេល​ថ្មីៗ​នេះ»។

កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ចែង​ថា កងទ័ព​អាមេរិក​ទាំង​អស់​នឹង​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​អំឡុង​ពេល ១៤ ខែ ដើម្បី​បញ្ចប់​នូវ​អ្វី​ដែល​បាន​ក្លាយជា​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។

ជាថ្នូរ [នៃ​ការ​ដក​ទ័ព​នេះ] ក្រុម​តាលីបង់​ បាន​យល់ព្រម​ឈប់​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវកម្ម​នានា​ដូចជា​ក្រុម al-Qaida ជាដើម ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ចាប់ផ្ដើម​ធ្វើ​កិច្ច​ចរចា​សន្តិភាព​ជាមួយ​គូ​សត្រូវ​នៅ​ក្នុង​ប្រទេស​ទាំងឡាយ ដើម្បី​បញ្ចប់​អរិភាព​ជា​ច្រើន​ទស្សវត្សរ៍​នៅ​ក្នុង​ប្រទេស៕

XS
SM
MD
LG