ទីក្រុងហាណូយ៖ ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃអង្គារសប្តាហ៍នេះលោកដេវីដ ស្ហៀរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម បានចេញនូវសេចក្តីថ្លែងការណ៍មួយដើម្បីទទូចឱ្យប្រទេសនេះលើកកម្ពស់សេចក្តីប្រកាសសាកលស្តីពីសិទ្ធិមនុស្ស ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨ដែលគូសបញ្ជាក់ពីសេរីភាពមូលដ្ឋាននិងសិទ្ធិរបស់ពលរដ្ឋនៅទូទាំងពិភពលោក។
លោកស្ហៀរ និយាយថាការសម្រេចបាននូវការរីកចម្រើនខាងផ្នែកសិទ្ធិមនុស្សក្នុងកម្រិតគួរឱ្យកត់សម្គាល់បានគឺមានសារៈសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនិងប៉ះពាល់ដល់គ្រប់ផ្នែកទាំងអស់នៃនយោបាយការបរទេស។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសវៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងទាក់ទងអ្នករាយការណ៍ពិសេសស្តីពីសេរីភាពជំនឿនិងសាសនាឱ្យមកទស្សនកិច្ចនៅប្រទេសវៀតណាម។
ប្រទេសនេះបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ប៉ុន្តែ ក្រុមសកម្មជនសិទ្ធិមនុស្សបានចោទសួរថាតើមានការរីកចម្រើនបានប៉ុន្មានដែរកន្លងមកនេះ។
នៅសប្តាហ៍នេះ អ្នកចូលរួមនៅឯកន្លែងប្រារព្ធទិវាសិទ្ធិមនុស្សត្រូវបានគេរាយការណ៍មកថាត្រូវកងកម្លាំងប៉ូលិសយាយីរំខាន។
លោកស្រី មេ ណាម (Me Nam) អ្នកសរសេរប្លុកដែលមានឈ្មោះថា«មេផ្សិត» បានទៅចូលរួមការជួបជុំស្តីពីស្ត្រីវៀតណាមដើម្បីសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារនៅឯទីវត្តមួយក្នុងទីក្រុងហូជីមិញ បានបញ្ជាក់ថា៖
«ថ្ងៃនេះយើងបានអញ្ជើញមនុស្ស៥០នាក់ឱ្យចូលរួម។ មានអ្នកខ្លះមិនអាចទៅចូលរួមបានទេដោយសារតែកងកម្លាំងប៉ូលិសបានបញ្ឈប់ពួកគេតាំងពីនៅឯគេហដ្ឋានម្ល៉េះ»។
ក្រុមនេះបានចាប់ផ្តើមកាលពីខែមុនដើម្បីផ្តល់ជាបណ្តាញគាំទ្រដល់ស្រ្តីដែលចូលរួមសកម្មភាពសិទ្ធិមនុស្ស។
«បញ្ហាសំខាន់ដែលយើងនិយាយនៅពេលសព្វថ្ងៃនេះគឺយើងបង្ហាញផែនការទៅសួរសុខទុក្ខស្រ្តីដែលត្រូវបានគេចាប់ខ្លួនឬដែលមានប្តីឬបងប្អូនប្រុសត្រូវបានគេចាប់ខ្លួន។ យើងក៏បានជួបជាមួយនឹងកសិករ ដែលបាត់បង់ដីធ្លីហើយត្រូវអាជ្ញាធរប៉ូលិសបណ្តេញចេញ»។
នៅឯព្រឹត្តិការណ៍មួយទៀតកាលពីថ្ងៃអាទិត្យ មានសកម្មជនប្រហែល១០០នាក់បានមកជួបជុំគ្នានៅសួនច្បារមួយនៅកណ្តាលទីក្រុងហាណូយ ដើម្បីចែកចាយប៉ោងប៉ោងដែលមានអក្សរថា«សិទ្ធិរបស់យើងត្រូវតែទទួលបានការគោរព» ។ ប៉ុន្តែលោកង្វៀន ឡានថាំង អ្នកសរសេរប្លុកនិយាយថាការជួបជុំនោះត្រូវបានអាជ្ញាធរប៉ូលិសបង្ក្រាបភ្លាមៗដែរ។
លោកមានប្រសាសន៍ថាប៉ូលិសបានរារាំងអ្នកសរសេរប្លុកទាំងនោះមិនឱ្យចែកចាយឯកសារស្តីពីការប្រកាសសាកលស្តីពីសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថានៅឯកន្លែងជួបជុំគ្នាមួយទៀតដែលធ្វើសកម្មភាពស្រដៀងគ្នានោះដែរក្នុងថ្ងៃតែមួយនោះ អាជ្ញាធរប៉ូលិសបានចោលផ្អកកំពឹសមកលើអ្នកចូលរួម។
លោកថាងគឺជាសមាជិកម្នាក់នៃបណ្តាញអ្នកសរសេរប្លុកវៀតណាម ដែលជាក្រុមសកម្មជនធ្វើសកម្មភាពតាមបណ្តាញអ៊ីនធឺណិតដោយទាមទារឱ្យមានសេរីភាពក្នុងការបញ្ចេញមតិធំជាងមុននៅក្នុងប្រទេសរបស់លោក។ កាលពីថ្ងៃអង្គារក្រុមនោះបានចេញផ្សាយនូវគេហទំព័រថ្មីមួយដែលមានអាសយដ្ឋាន http://mangluoiblogger.blogspot.com
លោកថាងនិយាយថាបណ្តាញនេះថ្មីហើយបើកចំហរ និងស្វាគមន៍អ្នកណាក៏ដោយដែលចាប់អារម្មណ៍ក្នុងបញ្ហាសិទ្ធិមនុស្សទូទៅឱ្យមកចូលរួមបាន។
ប្រទេសវៀតណាមទទួលរងការរិះគន់ថាបានប្រើប្រាស់ច្បាប់ដែលមានពាក្យពេចន៍មិនច្បាស់លាស់ដើម្បីធ្វើការកាត់ទោសសកម្មជន។ នៅក្នុងចំណាត់ការមួយកាលពីខែមុនដែលក្រុមអ្នកវិភាគជឿថាជាការផ្លាស់ប្តូរនូវវិធីសាស្រ្តរបស់រដ្ឋាភិបាល គឺក្រុមអ្នកតាក់តែងច្បាប់បានអនុម័តក្រិតច្បាប់លេខ១៧៤ ដែលដាក់កំហិតលើខ្លឹមសារដែលចុះផ្សាយតាមអ៊ីនធឺណិត។ ច្បាប់ចុងក្រោយនេះកំណត់កម្រិតផាកពិន័យរហូតដល់២.៥០០ដុល្លារចំពោះការធ្វើការឃោសនាប្រឆាំងនឹងរដ្ឋតាមរយៈបណ្តាញសង្គមនិងគេហទំព័រ។
ទ្រិញ ហូឡុង មេធាវីនិងជាអតីតអ្នកសារព័ត៌មានមួយរូបស្ថិតក្នុងចំណោមក្រុមសកម្មជនមួយផ្សេងទៀតដែលបានស្នើសុំទៅសភាជាតិធ្វើការបកស្រាយមាត្រាមួយក្នុងរដ្ឋធម្មនុញ្ញដែលគ្របដណ្តប់លើសេរីភាពនៃការប្រមូលផ្តុំបង្កើតសមាគម។
«យើងចង់ឱ្យវាច្បាស់ជាងមុន ជាក់លាក់ជាងមុន មិនស្រពេចស្រពិលដូចច្បាប់នាពេលបច្ចុប្បន្ននេះទេ»។
ប៉ុន្តែពួកគេនៅមិនទាន់ទទួលបានការឆ្លើយតបបែបណាពីអាជ្ញាធរនៅឡើយទេ។
អ្នកសរសេរប្លុក ថាង និយាយថាការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះនឹងមិនបំភ័យសកម្មជនតាមបណ្តាញអ៊ីនធឺណេតបានឡើយ។ លោកមានប្រសាសន៍ថាប្រជាពលរដ្ឋមានជំនឿចិត្តក្នុងការនិយាយចេញមកដោយសារតែសហគមន៍អ្នកសរសេរប្លុកកាន់តែធំជាងមុននិងខ្លាំងជាងមុន៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង