ភ្នំពេញ —
រដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៥ដ៏ធំជាប្រវត្តិសាស្ត្រមួយនៅព្រឹកថ្ងៃអង្គារនេះគឺចំថ្ងៃដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនធ្វើបាតុកម្មពាក់ព័ន្ធនឹងការបោះឆ្នោត និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
កម្រងរូបភាព៖ ក្បួនធម្មយាត្រាទាំង៥ទិសរបស់សង្គមស៊ីវិលខាងមុខរដ្ឋសភា
កម្រងរូបភាព៖ ទិដ្ឋភាពប្រារព្ធទិវាសិទ្ធិមនុស្សរបស់សាលាក្រុងភ្នំពេញ
កម្រងរូបភាព៖ ទិដ្ឋភាពដង្ហែរក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ការប្រារព្ធរបស់រដ្ឋាភិបាលនេះត្រូវបានធ្វើឡើងនៅកន្លែងពីរផ្សេងគ្នានៅក្នុងក្រុងភ្នំពេញគឺនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងដោយសាលាក្រុងភ្នំពេញ និងនៅមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីប្រារព្ធទិវាសិទ្ធិជនពិការលើកទី៣១។
លោកប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមប្រហែល២ពាន់នាក់ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
«រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្សពេញលេញនៅកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំសូមអញ្ជើញអស់លោកលោកស្រីដែលបានចូលរួមក្នុងឱកាសនេះលើកឡើងនូវបញ្ហាប្រឈមនានា និងចូលរួមមតិឱ្យបានផុសផុលដើម្បីដោះស្រាយបញ្ហានានាដែលនៅសេសសល់ជូនប្រជាពលរដ្ឋយើង»។
កម្មវិធីនេះក៏មានការចូលរួមពីអង្គការជាតិ និងអន្តរជាតិចំនួន៤៩ផងដែរ។
លោកប៉ា សុជាតិវង្សបានសរសើរពីភាពជាដៃគូរបស់អង្គការសង្គមស៊ីវិលក្នុងការជួយលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅកម្ពុជានាពេលកន្លងមក។
បន្ទាប់មក លោកស្រី Marie-Dominique Parent តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាជុំវិញសិទ្ធិមនុស្សជាមូលដ្ឋាននេះ។
«បច្ចុប្បន្ននេះកម្រងឯកសារស្តីពីសិទ្ធិមនុស្សជាកម្រងឯកសារដ៏មានសារៈសំខាន់មួយដែលត្រូវបានបកប្រែច្រើនជាងគេបំផុតក្នុងពិភពលោក។ សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សបានចែងយ៉ាងច្បាស់ស្តីពីសិទ្ធិរបស់យើងរាល់គ្នា មិនមែនត្រឹមតែជាសិទ្ធិដែលនរណាម្នាក់ផ្តល់ឱ្យយើងទេ ប៉ុន្តែជាសិទ្ធិដែលជាប់មកពីកំណើតរបស់យើងក្នុងភាពថ្លៃថ្នូរជាមនុស្ស»។
លោកចាន់ ចំរើន អាយុ៥១ឆ្នាំ ពលរដ្ឋម្នាក់មកពីខណ្ឌសែនសុខ បានថ្លែងថា លោកមកចូលរួមនេះគឺដើម្បីជ្រួតជ្រាបកាន់តែច្បាស់ពីសិទ្ធិមូលដ្ឋានរបស់លោក៖ «ខ្ញុំមកនេះ ព្រោះខ្ញុំគិតថា ៦៥ឆ្នាំហើយដែលយើងគោរពសិទ្ធិមនុស្ស។ ប៉ុន្តែយើងមិនទាន់ស្គាល់ថា សិទ្ធិយើងនេះយ៉ាងម៉េច។ ដូច្នេះយើងមកពេលនេះដើម្បីឱ្យស្គាល់ថា សិទ្ធិយើងយ៉ាងម៉េច? គឺគោរពសិទ្ធិទាំងអស់គ្នា មិនប្រកាន់ពណ៌សម្បូរ និន្នាការនយោបាយ គឺគិតតែគោរពសិទ្ធិគ្នា»។
ក្រៅពីការរៀបចំរបស់រដ្ឋាភិបាល គណបក្សសង្គ្រោះជាតិក៏បានប្រារព្ធទិវានេះនិងបានធ្វើបាតុកម្មជាមួយអ្នកគាំទ្រខ្លួននៅទីលានប្រជាធិបតេយ្យដែរ។ ចំណែកឯក្បួនធម្មយាត្រារយៈពេល១០ថ្ងៃរបស់សង្គមស៊ីវិល ដែលមានព្រះសង្ឃ និងប្រជាពលរដ្ឋសរុបប្រមាណ៨រយនាក់មកពីបណ្តាខេត្តនានា បានយកបរិវេណខាងមុខវិមានរដ្ឋសភាជាទីតាំងឈរជើងរបស់ខ្លួន។
លោកប៉ា សុជាតិវង្សថ្លែងថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងរូបភាពផ្សេងៗគ្នារបស់រដ្ឋាភិបាល គណបក្សជំទាស់ សង្គមស៊ីវិល និងប្រជាពលរដ្ឋមូលដ្ឋាននេះ បង្ហាញពីការគោរពសិទ្ធិបញ្ចេញមតិ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោកមឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ថ្លែងថា ការងាកមកចាប់អារម្មណ៍លើទិវាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលជារឿងគួរសាទរ។
«យើងសាទរដែលរដ្ឋាភិបាលចាប់ផ្តើមគោរពទិវាសិទ្ធិមនុស្ស១០ធ្នូនេះ។ អញ្ចឹងមានន័យថា គាត់ងាក គាត់ដូរអារម្មណ៍មកហើយ ពីពេលមុនថា ទិវា១០ធ្នូគ្មានប្រយោជន៍ទេ ឥឡូវគាត់គិតថា ទិវានេះគឺមានប្រយោជន៍គាត់ សម្រាប់យើង។ ដូច្នេះជាការល្អដែលគាត់ងាកមកប្រារព្ធពិធីអញ្ចឹងវិញ។ ប៉ុន្តែដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងថា ការប្រារព្ធទិវា១០ធ្នូតែមួយមុខមិនមែនជាសុចនាករបង្ហាញថាប្រទេសហ្នឹងគោរពសិទ្ធិមនុស្សទេ»។
លោកមឿន តុលាយល់ថា មានមូលហេតុធំពីរដែលធ្វើឱ្យរដ្ឋាភិបាលងាកមកយកចិត្តទុកដាក់លើទិវា១០ធ្នូនេះគឺដោយសារការធ្លាក់ចុះសំឡេងគាំទ្ររបស់ខ្លួន និងដើម្បីបង្ហាញការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនឡើងវិញ ទៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕