HANOI —
ច្បាប់រឹតបន្តឹងលើការប្រើប្រាស់អ៊ីនធឺណេតដ៏ចម្រូងចម្រាសរបស់វៀតណាម នឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១ខែកញ្ញានេះ។ ក្រុមអ្នករិះគន់និយាយថា ច្បាប់ថ្មីនេះ មានគោលដៅបំបិទសេរីភាពនៃការបញ្ចេញមតិតាមអ៊ីនធឺណេត ហើយច្បាប់នេះ អាចនឹងបន្ទុចបង្អាក់ពាណិជ្ជកម្មមិនឲ្យប្រតិបត្តិនៅវៀតណាម។ ក៏ប៉ុន្តែ រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា វិធានការនេះ គឺមានគោលដៅការពារកម្មសិទ្ធិបញ្ញា និងប្រយុទ្ធប្រឆាំងនឹងការលួចយកស្នាដៃនិពន្វរបស់អ្នកដទៃ។
រដ្ឋាភិបាលអន្តរជាតិ សកម្មជនសិទ្ធិមនុស្ស និងក្រុមហ៊ុនអ៊ីនធឺណេត បានរិះគន់ច្បាប់ថ្មីរបស់វៀតណាម ដែលស្តីអំពីការរឹតបន្តឹងលើការផ្សាយតាមអ៊ីនធឺណេត ដែលពួកគេនិយាយថា វិធានការនេះ ជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកាន់លិទ្ធិកុម្មុយនីស្តមួយនេះ។
ច្បាប់នេះចែងថា គេហទំព័រផ្ទាល់ខ្លួន Blog និងគេហទំព័រទំនាក់ទំនងព័ត៌មានសង្គមដទៃទៀត គឺកំណត់ឲ្យមានតែព័ត៌មានផ្ទាល់ខ្លួនប៉ុណ្ណោះ។ ច្បាប់នេះក៏តម្រូវឲ្យក្រុមហ៊ុនក្នុងស្រុក តាមដានគេហទំព័រដែលមានផ្សាយអ្វីដែលខុសច្បាប់ផងដែរ។ បញ្ជីដ៏វែងដែលមានរាយឈ្មោះសកម្មភាពខុសច្បាប់ រួមមាន«ការអនុត្តន៍តាមបែបអបិយជំនឿ និង«ការប្រឆាំងទៅនឹងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ»។
ទណ្ឌកម្មចំពោះការបំពានច្បាប់នេះ កំពុងស្ថិតនៅក្នុងការព្រាងនៅឡើយ។
ក្រុមអ្នករិះគន់និយាយថា វិធានការនេះ ចែងមិនច្បាស់លាស់ និងមានភាពទូលំទូលាយ ដែលនេះជាសញ្ញាមួយចង្អុលបង្ហាញថា ច្បាប់នេះ មានគោលដៅបំបិទមាត់អ្នកដែលរិះគន់រដ្ឋាភិបាលតាមអ៊ីនធឺណេត។
លោក Adam Sitkoff នៃសភាពាណិជ្ជកម្មអាមេរិកថ្លែងថា៖
«ដំណើរការតាក់តែងច្បាប់នៅវៀតណាមជាញឹកញាប់ មិនមានភាពច្បាស់លាស់ទេ។ គ្រាដែលការពិគ្រោះយោបល់ជាមួយអ្នកដែលមានការពាក់ព័ន្ធជាគន្លឹះសំខាន់នោះ ជួនកាលច្បាប់បែរជាបង្កើតឲ្យមានផលវិបាក ដែលប៉ះពាល់ដល់ពាណិជ្ជកម្ម និងបរិយាកាសវិនិយោគនៅវៀតណាមទៅវិញ»។
ទីក្រុងហាណូយ បានឆ្លើយតបចំពោះការប្រឆាំងទៅនឹងច្បាប់នេះ ដោយការការពារវិធានការនេះ។
អត្ថបទមួយដែលបានចុះផ្សាយនៅក្នុងកាសែត Nhan Dan របស់គណបក្ស កុម្មុយនីស្ត កាលពីថ្ងៃទី៨ខែសីហានេះថា ថ្វីបើអ្នកប្រើប្រាស់អ៊ីនធឺណេតភាគច្រើននៅវៀតណាម «ទំនាក់ទំនងគ្នាដោយមានសុជីវធម៌ក៏ដោយ ក៏នៅតែមានអ្នកប្រើប្រាស់ទំនាក់ទំនងព័ត៌មានសង្គមដើម្បី«និយាយបង្ខូចកិត្យានុភាព និង កេរ្ត៍ឈ្មោះរបស់អ្នកដទៃ»និង«ការបង្កឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាល»។ អត្ថបទនោះ សសេរទៀតថា ហេតុដូច្នេះ ហើយវាជាការចាំបាច់ក្នុងការ«គ្រប់គ្រងអ៊ីនធឺណេតទៅតាមច្បាប់»។
វៀតណាមនៅខ្វះខាតនៅក្នុងការការពារការរក្សាសិទ្ធិដើមតាមផ្លូវច្បាប់ ហើយអ្នកការពារវិធានការថ្មីនេះ ថ្លែងថា ពួកគេ មានគោលបំណងជួយដល់អ្នកបោះពុម្ពផ្សាយនៅក្នុងប្រទេស និងអ្នកបង្កើតកម្មវិធីsoftware។
លោក Anh Minh Do ដែលជាអ្នកកែសម្រួលអត្ថបទនៃគេហទំព័រ Tech in Asia ថ្លែងថា ច្បាប់នេះ មួយផ្នែក គឺមកពីរឿងក្តីចំនួនពីរ។ រឿងក្តីទីមួយ ពាក់ព័ន្ធទៅ នឹងគេហទំព័រព័ត៌មានឈ្មោះ Bao Moi ដែលបានចុះផ្សាយអត្ថបទពីសារព័ត៌មានក្នុងស្រុក នៅក្នុងគេហទំព័ររបស់ខ្លួនដោយមិនបានសុំការអនុញ្ញាតិ។
«ការសែតនានាបានផ្តុំគ្នាប្តឹងគេហទំព័រ Bao Moi ដូច្នេះ មានការបញ្ចុះបញ្ចូលពីសំណាក់កាសែតនានា»។
រឿងក្តីទីពីរគឺ ទាក់ទងទៅនឹងគេហទំព័រ Nhac Cua Tui ដែលមានន័យជាភាសាវៀតណាមថា «តន្ត្រីរបស់ខ្ញុំ»។
គេហទំព័រដែលហៅកាត់ថា NCT. VN នេះ មានទម្រង់សម្រាប់អ្នកបង្កើតហ្គេមកំសាន្ត និងអ្នកលេងហ្គេមកំសាន្ត ចែករំលែកគ្នាតាមអ៊ីនធឺណេត។ ថ្វីបើយ៉ាងនេះក៏ដោយ គេហទំព័រនេះ បានធ្វើឲ្យមានភាពចម្រូងសម្រាសកាលពីដើមឆ្នាំនេះ ពីព្រោះ ហ្គេមកំសាន្តជាច្រើនត្រូវគេរាយការណ៍ថា បានលួចចម្លងពីអ្នកដទៃ។
លោក Minh ថ្លែងថា ការរឹតបន្តឹងលើអ្វីដែលគេអាចយកទៅចុះផ្សាយបន្តបាននោះ នឹងអាចជួយការពារប្រឆាំងនឹងការលួចចម្លងខុសច្បាប់។
«វាគឺជាបញ្ហាប៉ាតង់ចម្លងកម្រិតមូលដ្ឋានមួយ។ ខ្ញុំបាននិយាយជាមួយមិត្តភ័ក្ត្រមួយចំនួននៅក្នុងឧស្សាហកម្មផលិតហ្គេមកំសាន្ត ។ សម្រាប់ពួកគេ នេះជាការណ៍ល្អមួយ ពីព្រោះពួកគេ នឹងមានការការពារតាមផ្លូវច្បាប់សម្រាប់ការថតចម្លងហ្គេមកំសាន្ត និងផលិកម្មដទៃទៀតរបស់ពួកគេ»។
វៀតណាម មានអ្នកលេងហ្គេមកំសាន្តតាមអ៊ីនធឺណេតប្រមាណជា១៣លាននាក់ ហើយឧស្សាហកម្មផលិតហ្គេមកំសាន្តនេះ រីកលូតឡើងយ៉ាងឆាប់រហ័ស។ Nguyen Tuan Huy ជាស្ថាបនិកនៃក្រុមហ៊ុនផលិតហ្គេមកំសាន្ត មួយឈ្មោះ Emobi Games ដែលជាក្រុមហ៊ុនផលិតហ្គេមកំសាន្ត ច្រើនជាងគេមួយនៅវៀតណាម។ លោកថ្លែងថា ថ្វីបើ លោកមិនយល់ស្របទៅនឹងចំណុចជាច្រើននៅក្នុងច្បាប់នោះក៏ដោយ តែច្បាប់នេះ មានសក្តានុពល ក្នុងការជួយឧស្សហកម្មនេះ។
«វាជាការល្អពីព្រោះនៅពេលនេះ អ្វីក៏ដោយដែលរដ្ឋាភិបាលធ្វើ គឺល្អជាងការណ៍ដែលមិនធ្វើអ្វីសោះ ។ បីឆ្នាំមុន រដ្ឋាភិបាល មិនបានធ្វើអ្វីសោះសម្រាប់ឧស្សាហកម្មផលិតហ្គេមកំសាន្ត ដូច្នេះ ពួកយើងបានស្ថិតនៅក្នុងស្ថានភាពលំបាកមួយ»។
វៀតណាម កំពុងចរចាដើម្បីចូលក្នុងអង្គការពាណិជ្ជកម្មសេរីដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺអង្គការភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា (TPP)។ វាស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេថា តើសក្តានុពលនៃការរឹតបន្តឹងថ្មីទៅលើសេរីភាពនៃការបញ្ចេញមតិ ឬ ការការពារការថតចម្លងនេះ អាចប៉ះពាល់ទៅលើការចចារយ៉ាងណានោះ។
លោក Adam Sitkoff នៃសភាពាណិជ្ជកម្មអាមេរិកបានថ្លែងបន្តថា៖
«វាស្ថិតនៅក្នុងការចចារក្នុងលក្ខណៈឯកជន ដូច្នេះ វាលំបាកក្នុងការនិយាយថាតើវៀតណាមនឹងធ្វើអ្វី ទាក់ទងទៅនឹងកម្មសិទ្ធិបញ្ញា ឬបញ្ហាស្រដៀងគ្នាដទៃទៀត។ ខ្ញុំគិតថា អ្វីដែលគេដឹងនោះគឺ ក្នុងចំណោមប្រទេសទាំង១២ ដែលកំពុងចរចាដើម្បីចូលក្នុងអង្គការ TPP វៀតណាមគឺជាប្រទេសដែលអភិវឌ្ឍន៍តិចជាងគេ ហើយវៀតណាមជាប្រទេសដែលត្រូវធ្វើកិច្ចការជាច្រើនទៀតជាងគេផងដែរ»។
គេរំពឹងថា ប្រទេសជាសមាជិកអង្គការ TPP នឹងការពារកម្មសិទ្ធបញ្ញារបស់ប្រទេសជាសមាជិកដទៃទៀត។ ក្នុងការអធិប្បាយលាយល័ក្ខជាអក្សរមួយមកកាន់វីអូអេ ស្ថានទូតអាមេរិកបានឲ្យដឹងថា ចំណាត់ការរបស់រដ្ឋាភិបាលវៀតណាមនេះ មួយផ្នែក គឺបានចាក់គ្រឹះច្បាប់សម្រាប់ការអនុវត្តន៍ច្បាប់ការពារសិទ្ធិកម្មសិទ្ធបញ្ញា ក៏ប៉ុន្តែ ត្រូវធ្វើកិច្ចការជាច្រើនទៀត ដើម្បីការពារ«ការលួចចម្លងខុសច្បាប់កម្រិតពាណិជ្ជកម្ម»៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់