ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១០​នាក់​ត្រូវ​ចាប់​ខ្លួន​សង្ស័យ​ពី​បទប៉ុនប៉ន​រំលំ​រដ្ឋាភិបាល


ႏုိင္ငံေရးအက်ဥ္းသားေတြ ျပန္လည္လြတ္ေျမာက္
ႏုိင္ငံေရးအက်ဥ္းသားေတြ ျပန္လည္လြတ္ေျမာက္

មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការ​នគរ​បាលជាតិ​បាន​អះអាង​ថា​ ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១០​នាក់​ជាបន្ត​បន្ទាប់​កាល​ពី​យប់​ថ្ងៃ​ពុធ​ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពីបទ​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​មួយ​ឈ្មោះ​«រណសិរ្ស​រំដោះជាតិ»​ ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។​

លោក​គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​នេះ​បាន​កើត​មាន​ឡើង​ដោយ​សារ​តែ​ពួកគេ​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ខុស​ច្បាប់​របស់​លោក​សម សេរី​ ​ដែល​មាន​បំណង​ញុះញង់​ឲ្យមាន​អំពើ​ហិង្សាក្នុង​ទី​ក្រុង​ភ្នំពេញ។​

លោក​និយាយ​ថា៖​ «មាន​សាល​ក្រម​តុលាការ​បង្គាប់​ឲ្យចាប់​ខ្លួន​គាត់​ទាក់​ទង​នឹង​រឿង​ធ្វើ​សកម្មភាព​កសាង​អង្គការ​ខុស​ច្បាប់​ហ្នឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​មាន​សកម្មភាព​រៀប​ចំ​កម្លាំងប្រដាប់​អាវុធ​ខុស​ច្បាប់​ និង​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​ផ្ទុះ​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​កន្លង​មក​នេះ»។​

គេហ​ទំព័រ​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យដឹង​ថា ​ជន​សង្ស័យ​ទាំង​១០​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​នោះ​មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​ កសិករ​ ជាង​សំណង់​ ធ្លាប់​ជា​កម្មករ​ក្នុង​ប្រទេស​ថៃ​ និងនិស្សិត​ផ្នែក​រដ្ឋបាល​ឆ្នាំទី​៣​នៃ​សាកល​វិទ្យាល័យ​ខេត្ត​បាត់​ដំបង។ ពួក​គេត្រូវ​បាន​សមត្ថ​កិច្ចចោទ​ប្រកាន់​ថា​ ជា​សមាជិក​ចលនា​រំដោះ​ជាតិ​ ដែល​មាន​លោក​សេរី ​ហៅ​សរ សេរី ​ហៅ​ ​យាន ​យៀប​ជា​ប្រធាន។​ ចលនា​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ចលនា​ខ្លា​រំដោះ​របស់​ លោកសោម ឯក ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។​

ក្នុង​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំងនោះ​ ក្រុម​សមត្ថ​កិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន។​ ​ ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​ភស្តុតាង​នេះ​ជា​អ្វី​ខ្លះទេ។​ លោក​គៀត ច័ន្ទថារិទ្ធ​គ្រាន់តែ​បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​ត្រូវ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​សិន​ មុន​នឹង​ត្រូវ​សម្រេចបញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់។

ចលនា​រំដោះ​ជាតិ​នេះ​គឺ​មាន​គោល​បំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធដោយ​ខុស​ច្បាប់​ បញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ ​ធ្វើ​សកម្មភាព​បាច​ខិត្តបណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល​ ហ្វឹកហាត់​កម្លាំង​ភេរវ​កម្ម ​ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ​ និង​កសាង​បណ្តាញ​នៅ​កម្ពុជា ​ដើម្បី​ប្រមែ​ប្រមូល​ព័ត៌មាន ​និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេខ្លោង​នៅ​ដាណឺម៉ាក។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ។​

សម សេរី ​ហៅ​ស សេរី ​ហៅ​យាន យៀប​ជា​សមាជិក​ក្នុង​ចលនា​ខ្លា​រំដោះដែល​មាន​លោកសោម ឯក​ជា​ប្រធាន​ ហើយ​ដែល​បាន​រត់គេច​ខ្លួន​ បន្ទាប់ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​សកម្មភាព​ភេរវ​កម្ម​ដាក់​បង្កៃ​គ្រឿង​ផ្ទុះ​ក្នុង​សួនច្បារ​មុខ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​មុខ​អតីត​ស្ថានីយ​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ ​កាលពី​ដើម​ឆ្នាំ​២០០៩។​

លោក​សោម ឯក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ឆ្នាំ​ពី​បទ​ថា​ បាន​ប៉ុនប៉ង​បំផ្លិច​បំផ្លាញ​រូប​សំណាក​មិត្តភាព​កម្ពុជា​ វៀតណាម។​

លោក​សោម ឯក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មានជ័យ​នៅ​ខែ​មករា​ ឆ្នាំ២០០៩​ ​គឺ​ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​ដាក់​បង្កៃ​រំសេវ​ប៉ុនប៉ង​បំផ្លាញ​ស្ដូប​មិត្ដភាព​កម្ពុជា-វៀតណាម។​ ស្ដូប​នេះបង្ហាញ​ពី​ការ​កាន់​កាំភ្លើង​រួមគ្នា​រវាង​កងទ័ព​កម្ពុជា ​និង​កងទ័ព​វៀតណាម​សម្រាប់​ជា​និមិត្ត​រូប​នៃ​ការ​ប្រយុទ្ធ​ផ្ដួល​រំលំ​របប​ពួក​ខ្មែរក្រហម។​

ស្ដូប​នេះ​ត្រូវ​សាងសង់​នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុមវតី្ដ ​ក្បែរ​ព្រះ​បរម​រាជវាំង។​ អាជ្ញាធរ​បាន​រក​ឃើញ​ថា​ ​មាន​រំសេវ​ផ្ទុះ​ប្រមាណ​ជា​១០​គីឡូក្រាម​នៅ​ពេល​នោះ​ បន្ទាប់​ពី​គីប​រំសេវ​ច្នៃ​នោះ​ផ្ទុះ​បាន​បន្ដិច​ ​ហើយ​មិន​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ធំដុំ​ ឬ​ក៏​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ណា​ម្នាក់​ឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG