ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​រំ​ដោះ​ជាតិ​ប៉ាឡេស្ទីនជំរុញ​ឲ្យ​លោក​ Abbas បញ្ឈប់​​កិច្ចសហប្រតិបត្តិការ​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​


អង្គការ​រំ​ដោះ​ជាតិ​ប៉ាឡេស្ទីន ​បាន​អំពាវនាវ​​ដល់​ប្រធានា​ធិបតី Mahmoud Abbas (ខាងលើ) ឲ្យ​បញ្ឈប់​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល​​។
អង្គការ​រំ​ដោះ​ជាតិ​ប៉ាឡេស្ទីន ​បាន​អំពាវនាវ​​ដល់​ប្រធានា​ធិបតី Mahmoud Abbas (ខាងលើ) ឲ្យ​បញ្ឈប់​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល​​។

អង្គការ​រំ​ដោះ​ជាតិ​ប៉ាឡេស្ទីន ​បាន​អំពាវនាវដល់​ប្រធានា​ធិបតី Mahmoud Abbas ឲ្យ​បញ្ឈប់​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល ដែល​នេះ​ទំនង​ជា​ការ​សង​សឹក​ដល់​អ៊ីស្រាអែល​ដែល​ផ្អឹបទុកប្រាក់​ចំណូល​ពន្ធដារ​ប៉ាឡេស្ទីន។

ក្រុម​ប្រឹក្សា​កណ្តាល​អង្គការ​រំដោះ​ជាតិ​ប៉ាឡេស្ទីន (PLO) ​បាន​ធ្វើ​អនុសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ បន្ទាប់​ពី​ការ​ជួប​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ។អង្គការ​នោះ បាន​យោង​ដល់​អ្វី​ដែល​ខ្លួន​ហៅ​ថា ​ការ​មិន​គោរព​កិច្ច​ព្រម​ព្រៀង​របស់ ​អ៊ីស្រាអែលដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគីទាំង​២។

ប្រធានា​ធិបតី​ប៉ាឡេស្ទីន Abbas ​មិន​ទាន់​និយាយ​ថា តើ​លោក​នឹង​អនុវត្ត​អនុសាសន៍ដែ​រ​ឬ​ទេ ហើយ​អ៊ី​ស្រាអែល​ក៏​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ដែរ។

អ៊ី​ស្រាអែលបាន​រក្សាទុកប្រាក់​ចំណូល​ពន្ធដារដែល​ជា​សេចក្តី​ត្រូវការ​យ៉ាង​ខ្លាំង​របស់ប៉ាឡេស្ទីន​កាល​ពី​ខែ​មករា​ បន្ទាប់​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន ​បាន​ប្រកាស​ថា ​ខ្លួន ​នឹង​ស្វះស្វែង​ចូលរួមតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ដែល​នេះ​ជា​ចំណាត់​ការ​មួយ​ដែល​ត្រូវ​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​អ៊ី​ស្រាអែល​និង​សហរដ្ឋ​អាមេរិក។

កិច្ចសហប្រតិបត្តិការ​ខាង​សន្តិសុខរវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ​មាន​គោល​បំណង​ចែក​រំលែក​ព័ត៌មាននិង​រារាំង​អំពើ​ហិង្សារវាង​កងទ័ព​អ៊ីស្រាអែល​និង​ជន​ជាតិ​ប៉ាឡេស្ទីន៕


XS
SM
MD
LG