រូបភាពពីផ្កាយរណបដោយក្រុមហ៊ុន Maxar Technologies បង្ហាញពីផលវិបាកនៃសង្គ្រាម រួមមានការឆាបឆេះពេញដី និងការបាក់បែកអគារនានាក្នុងប្រទេសអ៊ុយក្រែន។ រូបភាពផ្កាយរណបផ្សេងទៀតក៏ត្រូវបានចេញផ្សាយផងដែរ ដែលបង្ហាញពីក្បួនទ័ពនិងក្បួនរថយន្តយោធានៅជិតទីក្រុង Ivankiv ចម្ងាយជិត ៩០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីកៀវ។
កម្រងរូបភាព៖ រូបភាពផ្កាយរណបបង្ហាញក្បួនយោធា និងការខូចខាតដោយសង្រ្គាមនៅអ៊ុយក្រែន

១
រូបភាពផ្កាយរណបបង្ហាញពីផ្នែកមួយនៃការដាក់ពង្រាយកងកម្លាំងជើងគោករុស្ស៊ីដ៏ធំ នៅក្នុងក្បួនរថយន្តយោធារាប់រយគ្រឿង។ (AP)

២
រូបភាពពីផ្កាយរណបបង្ហាញពីគ្រឿងសឹកពាសដែក និងផ្នែកនៃក្បួនទ័ពជើងគោកដ៏ធំមួយ។ (AP)

៣
រូបភាពផ្កាយរណបបង្ហាញពីចុងភាគខាងត្បូងនៃការដាក់ពង្រាយកងកម្លាំងជើងគោករុស្ស៊ីដ៏ច្រើននៅក្នុងក្បួនរថយន្តយោធាមួយ។

៤
រូបភាពផ្កាយរណបបង្ហាញរោងយន្តហោះដែលខូចខាត។ (AP)

៥
រូបភាពផ្កាយរណបបង្ហាញពីភ្លើងឆេះស្មៅ និងការខូចខាតដែលបណ្តាលមកពីការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ។ (AP)

៦
រូបភាពផ្កាយរណបបង្ហាញពីភ្លើងឆេះស្មៅ និងការខូចខាតដែលបណ្តាលមកពីការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ។ (AP)