ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ សិល្បករ​នៃ​ស្នាដៃ​សិល្បៈ​«បង្សុកូល»​​​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ចែកឋាន​ក្នុង​របប​ខ្មែរ​ក្រហម

ក្រោយ​ពី​ការ​សម្តែង​ស្នាដៃ​សិល្បៈ​«បង្សុកូល»​កាល​ពី​យប់​ថ្ងៃ​ទី​១៥​និង​ទី​១៦ ខែ​ធ្នូ នៅ​ឯ​សាលសម្តែង​សិល្បៈ​ Brooklyn Academy of Music ក្នុង​ទីក្រុង ញូវយ៉ក រួច​មក ក្រុម​សិល្បករ​នៃ​ស្នាដៃ​សិល្បៈ​នេះ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បង្សុកូលទៅ​វត្ត​សាមគ្គីធម្មិការាម ក្នុង​ទីក្រុង ញូវយ៉ក ​នេះ ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ជាពិសេស​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ព្រឹក​បន្ទាប់។ «បង្សុកូល» គឺ​ជា​ស្នាដៃ​សិល្បៈ​បែប Symphony ធំ​បំផុត​ដំបូង​បង្អស់​ ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១លាន​៧សែន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ ស្នាដៃ​សិល្បៈ​នេះ​គឺ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ភ្លេង​ខ្មែរ​និង​បស្ចឹម​ប្រទេស និង​អម​ដោយ​ការ​ចម្រៀង​បន្ទរ​ពី​ក្រុម​សិល្បករ​តៃវ៉ាន់។ ស្នាដៃ​នេះ​ក៏​សហការ​គ្នា​លើក​ដំបូង​បង្អស់​រវាង​លោក​បណ្ឌិត ហ៊ឹម សុភី ដែល​ជា​អ្នក​និពន្ធ​បទភ្លេង និង​លោក ប៉ាន់ រិទ្ធី ដែល​ជា​ផលិតករ​ខ្សែ​ភាពយន្ត​លំដាប់​អន្តរជាតិ ដែល​បាន​ដឹកនាំ​ស្នាដៃ​សិល្បៈ​នេះ​ផង​ដែរ៕

XS
SM
MD
LG