ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ហ្វីលីពីន​​នឹង​​ធ្វើ​ទំនើបកម្ម​កងទ័ព​ជើង​ទឹកនៅ​សមុទ្រ​ចិន​ខាង​ត្បូង

សមាជិក​ម្នាក់​នៃ​ក្រុម​ប្រតិបត្តិការ​ពិសេស​​កងនាវាចរ​ហ្វីលីពីន​ឈរ​អោយ​អ្នក​ថត​រូប​កងទ័ព​ជើងទឹក​ នៅ​ក្បែរ​ឧទ្ធម្ភាគចក្រ​ហ្វីលីពីន Agusta Westland 109 នៅ​លើ​នាវា​ចម្បាំង​ BRP Gregorio del Pilar (PF15) នៅ​ឯ​ទីក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ផែនការ​ធ្វើ​ទំនើបកម្ម​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ទី​ដែល​ប្រទេស​នេះ​មាន​ជម្លោះ​ដែនដី​ជាមួយ​ប្រទេស​ចិន។​

លោក ​Caesar Taccad ​ឧត្តមនាវីឯក​របស់​ហ្វីលីពីន​ និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​នឹង​ទិញ​នាវា​ចម្បាំង​ពីរ​គ្រឿង ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ​និង​នាវា​ប្រដាប់​អាវុធ​បីគ្រឿង​ ជាផ្នែក​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​របស់​ខ្លួន។

លោក ​Taccad ​និយាយ​ថា​ ប្រទេស​កូរ៉េខាងត្បូង ​ប្រទេស​អេស្បាញ ​និង​ប្រទេស​បារាំង​បាន​ធ្វើ​ការដេញ​ថ្លៃ​ផ្គត់ផ្គង់​នាវា​ទាំង​នេះ។ ប្រទេស​ឥណ្ឌូនេស៊ីនិង​ប្រទេស​អ៊ីតាលី​កំពុង​ដេញ​ថ្លៃផ្គត់​ផ្គង់​ឧទ្ធម្ភាគ​ចក្រ​ រី​ឯ​នាវា​ប្រដាប់​អាវុធ​អាច​នឹង​ទិញ​ពី​កោះ​តៃវ៉ាន់ ​ឬ​ពី​កន្លែង​សង់​នាវា​ចំនួន​៥។​

លោក​ Taccad បាន​ធ្វើការ​ប្រកាស​នេះ​នៅ​លើ​កប៉ាល់​ BRP Gregoria ​del Pilar​ ដែល​ជា​អតីត​កប៉ាល់​របស់​អាមេរិក​យាម​ល្បាត​សមុទ្រ​ ហើយ​បច្ចុប្បន្ន​ជា​នាវា​ចម្បាំង​ខ្លាំង​បំផុត​របស់​ហ្វីលីពីន៕

XS
SM
MD
LG