ខណៈពេលដែលសហរដ្ឋអាមេរិកនិងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀតធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង នាវាចិនបានបង្កើនការអះអាងដ៏គឃ្លើនទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងដែនទឹកដែលមានការប្រកួតប្រជែងដ៏ក្តៅគគុក ដោយសាកល្បងការការតាំងចិត្តរបស់ប្រទេសហ្វីលីពីន ម៉ាឡេស៊ីនិងវៀតណាម។
កាលពីសប្តាហ៍មុន នៅថ្ងៃទី២៦ ខែកញ្ញា ចិនបានប្រើនាវា២គ្រឿងបំពាក់ដោយកាំជ្រួចមីស៊ីលនិងកាំរស្មី Laser ដែលមានកម្លាំងខ្លាំង ដើម្បីបង្អាក់ការប៉ុនប៉ងមួយដោយហ្វីលីពីន ដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ដល់ពួកអ្នកនេសាទក្នុងមូលដ្ឋាននៅជិតប្រជុំកោះ Half Moon Shoal ជាតំបន់មានផ្កាថ្មនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ឬ EEZ របស់ហ្វីលីពីន។
កាលពីថ្ងៃអាទិត្យ មានសេចក្តីរាយការណ៍ថា ទីភ្នាក់ងារពង្រឹងច្បាប់របស់ចិនបានវាយប្រហារទូកនេសាទវៀតណាមដោយប្រើបំពង់ដែក ដកហូតឧបករណ៍នេសាទត្រីនៅជិតប្រជុំកោះ Paracel។
ហើយសេចក្តីរាយការណ៍ថ្មីដោយអង្គការកិច្ចផ្តួចផ្តើមតម្លាភាពផ្លូវនាវាចរណ៍អាស៊ីដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានលាតត្រដាងអំពីរបៀបដែលនាវាឆ្មាំការពារដែនសមុទ្រចិនបានប្រតិបត្តិការ«២៤ម៉ោង»នៅឆ្នាំនេះនៅក្នុងដែនទឹកដែលទាមទារដោយប្រទេសម៉ាឡេស៊ីនៅពេលដែលប្រទេសសម្បូរធនធាននេះព្យាយាមពង្រីកការរុករកប្រេងនិងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កាសែត Washington Post ក៏បានរាយការណ៍ដែរថានាវាចិនបានបង្អាក់ឆាឆៅការជួសជុលនិងការស្ថាបនាខ្សែកាបនៅបាតសមុទ្រដែលរត់កាត់នៅក្រោមសមុទ្រចិនខាងត្បូង៕
វេទិកាបញ្ចេញមតិ