យានរុរករក Perseverance របស់ទីភ្នាក់ងារអវកាស NASA បានចុះចតដោយសុវត្ថិភាពនិងទាន់ពេលវេលា នៅលើភពព្រះអង្គារ កាលពីថ្ងៃព្រហស្បតិ៍ ម៉ោងនៅសហរដ្ឋអាមេរិក ដែលនេះកត់សម្គាល់ពីជោគជ័យមួយទៀត សម្រាប់ទីភ្នាក់ងារអវកាសរបស់អាមេរិក។
យាននេះមានបេសកកម្មរុករករយៈពេលពីរឆ្នាំ ដើម្បីកំណត់សំខាន់ថា តើភពក្រហមនេះកាលពីអតីតកាលបានទ្រទ្រង់ជីវិតដែរឬទេ។
បន្ទាប់ពីការចុះចតដោយសុវត្ថិភាពក្រោយវេលា ៧ នាទីដ៏គ្រោះថ្នាក់ ពេលឆ្លងចូលបរិយាកាសភពអង្គារ សមាជិកនៃបេសកកម្មត្រួតត្រាការរុករកនោះ បានហ៊ោកញ្ជ្រៀវឡើង ហើយប៉ុន្មាននាទីក្រោយមក យានរុករកបានបញ្ជូនរូបភាពពណ៌ខ្មៅនិងសត្រឡប់មកវិញ។
អង្គការ NASA ឥឡូវនេះបានចុះចតដោយជោគជ័យនូវយានរុករកចំនួន ៩ នៃយានសរុប ១០ ដែលបានបញ្ជូនទៅកាន់ភពពណ៌ក្រហមនោះ៕