ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​មួយ​គ្រឿង​ដឹក​អ្នក​ដំណើរ​ជិត ២ រយ​នាក់ ធ្លាក់​ចូល​សមុទ្រ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី


សមាជិក​នៃ​ទីភ្នាក់ងារ​រុករក និង​ស្រាវជ្រាវ​ឥណ្ឌូណេស៊ី ពិនិត្យ​មើល​កម្ទេច​បាក់បែក​ដែល​ប្រមូល​បាន​ពី​ផ្ទៃ​ទឹក​ ដែល​យន្តហោះ Lion Air ត្រូវ​បាន​សង្ស័យ​ថា​ ធ្លាក់​ នៅ​ព្រលាន​យន្តហោះ Tanjung Priok ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
សមាជិក​នៃ​ទីភ្នាក់ងារ​រុករក និង​ស្រាវជ្រាវ​ឥណ្ឌូណេស៊ី ពិនិត្យ​មើល​កម្ទេច​បាក់បែក​ដែល​ប្រមូល​បាន​ពី​ផ្ទៃ​ទឹក​ ដែល​យន្តហោះ Lion Air ត្រូវ​បាន​សង្ស័យ​ថា​ ធ្លាក់​ នៅ​ព្រលាន​យន្តហោះ Tanjung Priok ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

យន្តហោះ Lion Air មួយ​គ្រឿង​ដែល​មាន​អ្នក​ជិះ ១៨៩ នាក់ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្នុង​រយៈពេល​តែ ១៣ នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ហោះ​ចេញ​ពី​ទីក្រុង​ហ្សាការតា​មក។

យន្តហោះ Lion Air មួយ​គ្រឿង​ដែល​មាន​អ្នក​ជិះ ១៨៩ នាក់ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្នុង​រយៈពេល​តែ ១៣ នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ហោះ​ចេញ​ពី​ទីក្រុង​ហ្សាការតា​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី។

លោក Sutopo Purwo អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី បាន​បង្ហោះ​រូប​បំណែក​បាក់បែក​នានា​នៅ​លើ Twitter ដែល​ក្នុង​នោះ​មាន​ដូចជា​ទូរស័ព្ទ smartphone សៀវភៅ កាបូប និង​បំបែក​តួ​យន្តហោះ ដែល​ក្រុម​ជួយ​សង្គ្រោះ​ប្រមូល​បាន។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ មាន​កុមារ​ម្នាក់ និង​ទារក​ពីរ​នាក់។

ទីភ្នាក់ងារ​ស្រាវជ្រាវ និង​ជួយ​សង្គ្រោះ​របស់​ឥណ្ឌូណេស៊ី​បាន​បញ្ជូន​អ្នក​មុជ​ទឹក​មួយ​ចំនួន​ទៅ​ស្វែង​រក​តួ​យន្តហោះ​ចម្បង​ដែល​បាន​ធ្លាក់​ចូល​សមុទ្រ​នៅ​ភាគ​ខាង​ជើង​នៃ​កោះ​ជ្វា។

មន្ត្រី​ទីភ្នាក់ងារ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ប្រហែល​ជា​គ្មាន​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​ទេ។

យន្តហោះ​នេះ​ធ្លាក់​ចូល​សមុទ្រ​ក្នុង​ជម្រៅ​ប្រហែល​ពី ៣០ ទៅ ៣៥ ម៉ែត្រ។ ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជាក់​ថា ពួកគេ​បាន​រក​ឃើញ​សាកសព​មនុស្ស​មួយ​ចំនួន​ពី​កន្លែង​ធ្លាក់​យន្តហោះ​នោះ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​មាត់​សមុទ្រ។

យន្តហោះ Linon Air Flight JT 610 នេះ បាន​ចេញ​ដំណើរ​នៅ​ម៉ោង​ប្រហែល ៦:២០ នាទី​ព្រឹក និង​គ្រោង​នឹង​ចុះ​ចត​នៅ​ខេត្ត Bangka-Belitung នៅ​ម៉ោង ៧:២០ ព្រឹក។ នេះ​បើ​យោង​តាម​វិបសាយ​ Flighttradar 24៕

XS
SM
MD
LG