ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ចេញ​ពី​យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ United Airlines ​ទំនង​ជា​ប្តឹង​ក្រុម​អាកាសចរណ៍​នោះ


យន្តហោះ​របស់​ក្រុមហ៊ុន United Airlines ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ O'Hare នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
យន្តហោះ​របស់​ក្រុមហ៊ុន United Airlines ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ O'Hare នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

មេធាវី​ដែល​តំណាង​ឲ្យ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​អូស​ចេញ​ពី​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ United Airlines នៅ​ដើម​សប្តាហ៍​នេះ​និយាយ​ថា ​លោក​ទំនង​ជា​ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​បន្ទាប់​ពី​លោក​រងរបួស​ជា​ទម្ងន់ មក​ពី​ឧបទ្ទវហេតុ​នោះ។

លោក Thomas Demetrio ជា​មេធាវី​បាន​និយាយ​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​នោះ​បាន​ធ្វើ​បាបពួក​អ្នក​ដំណើរ​ជា​យូរយារ​ណាស់​មក​ហើយ។ លោក​ប្រហែល​នឹង​ដាក់​ពាក្យ​ប្តឹង​ដែល​តំណាង​ឲ្យ​លោក​វេជ្ជបណ្ឌិត David Dao ដែល​ឥឡូវ​នេះ​នឹង​ត្រូវ​វះ​កាត់របួស​របស់​លោក។

លោក Demetrioបាន​និយាយ​ទៀត​ថា ​លោក Daoត្រូវ​ការ​វះកាត់​ដើម្បី​កែកុន​ខ្ទង់​ច្រមុះ​ និង​ធ្មេញ​២ដែល​បាន​បាក់។ លោក Daoបាន​រងគ្រោះ​ដោយ​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំងក្នុង​អំឡុង​នៃ​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ប៉ូលិស ក៏ប៉ុន្តែ ​លោក​បាន​ចេញ​ពី​មន្ទីរពេទ្យហើយ។

ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​លោក Dao បាន​បដិសេធ​ពុំ​ព្រមចេញ​ពី​កៅអី​របស់​លោក​នៅ​ជើង​ហោះ​ហើរ​ពីក្រុង​ឈីកាហ្គោ​ទៅ​កាន់​ទីក្រុង Louisville។

វីដេអូ​ដែល​ថត​តាម​ទូរស័ព្ទ​ចល័ត​ពី​ការ​ឈ្លោះ​ប្រកែក ​បង្ហាញ​ពី​ការ​ហូរឈាម​តាម របួស​ផ្ទៃ​មុខ​របស់​លោក Dao ​ដែល​ត្រូវ​បាន​ប៉ូលិស​៣​នាក់​កន្ទ្រាក់​ចេញ​ពី​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ United Airlines ​នៅ​ចំណត​យន្តហោះ​អន្តរជាតិ O’Hare ​នៃ​ទីក្រុង​ឈីកាហ្គោ៕

XS
SM
MD
LG