ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយការ​របស់​លោក​ Pence ធ្វើ​ជា​កសិណសាក្សី​នៅ​ក្នុងការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​លោក Trump


ទីប្រឹក្សា​ពិសេស​​ Jennifer Williams របស់​អនុប្រធានាធិបតី​ Mike Pence សម្រាប់​អឺរ៉ុបនិង​រុស្ស៊ី បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ផ្តល់​ការ​សម្ភាសន៍​បិទ​ទ្វារ​មួយ​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីប្រឹក្សា​ពិសេស​​ Jennifer Williams របស់​អនុប្រធានាធិបតី​ Mike Pence សម្រាប់​អឺរ៉ុបនិង​រុស្ស៊ី បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ផ្តល់​ការ​សម្ភាសន៍​បិទ​ទ្វារ​មួយ​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទីប្រឹក្សាខាង​កិច្ចការ​បរទេស​របស់​លោកអនុប្រធានាធិបតី​ស.រ.អា. Mike Pence – ដែល​ជា​ជំនួយការ​ម្នាក់​ដែល​បានឮ​លោកប្រធានាធិបតី Donald Trump សុំ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ធ្វើការ​ស៊ើបអង្កេត​មួយដើម្បី​ជួយលោក​ខាងនយោបាយ—បានឆ្លើយ​ជា​កសិណ​សាក្សីកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ចំពោះ​មុខពួក​សមាជិក​សភា​ស.រ.អា.ដែល​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​លោក Trump។

លោកស្រី​ Jennifer Williams បានទៅ​ដល់វិមានសភា Capitol ដើម្បី​ធ្វើ​សវនាការ​បិទ​ទ្វារ​ជាមួយ​ពួក​អ្នកស៊ើបអង្កេត​សម្រាប់​ការ​ចោទប្រកាន់​លោក​ប្រធានាធិបតី។ អ្នកស៊ើប​អង្កេត​ទាំង​នេះ​ចង់ដឹង​ថា​តើ​លោក Pence បានដឹង​ត្រឹម​ណា​អំពីកិច្ច​ខិតខំប្រឹងប្រែង​របស់​លោក​ Trump ក្នុង​ការជំរុញ​អាជ្ញាធរ​អ៊ុយក្រែន​ឱ្យ​ស៊ើបអង្កេតអំពី​គូប្រជែង​សំខាន់​ម្នាក់របស់លោក​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​ស.រ.អា.ក្នុង​ឆ្នាំ២០២០ គឺ​លោក​អតីត​អនុប្រធានាធិបតី Joe Biden នៅ​ពេល​ដែល​លោក​ Trump បាន​ផ្អាក​ជា​បណ្តោះអាសន្ននូវ​ជំនួយ​យោធា​ស.រ.អា.​មាន​ទឹក​ប្រាក់៣៩១លាន​ដុល្លារ​ដែល​រដ្ឋាភិបាលក្រុង Kyiv ចង់បាន។

លោកស្រី Williams បាន​ឮ​នៅពេល​ដែលលោក​ Trump បានសុំ​លោក Zelenskyi កាលពី​ថ្ងៃ​ទី២៥ខែ​កក្កដា​នូវ«ការអនុគ្រោះ​មួយ»--គឺ​ការ​ស៊ើបអង្កេត​អំពី​លោក​ Biden និង​កូនប្រុស​លោកឈ្មោះ Hunter ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិអ៊ុយ​ក្រែន​មួយ​និង​អំពី​ការរួមគំនិត​ប្រព្រឹត្តអំពើទុច្ចរិត​ថា​ប្រទេស​អ៊ុយក្រែន​បានជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពី​ឆ្នាំ​២០១៦​ដែល​លោក Trump បានឈ្នះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG