ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​ស.រ.អា.​ Mike Pence ​ចេញ​ដំណើ​រ​ទៅ​កាន់​ភូមិ​ភាគ​មជ្ឈិម​បូព៌ា


លោកអនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence និង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក Rex Tillerson កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករកា។
លោកអនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence និង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក Rex Tillerson កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករកា។

លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​ទី​មួយ​នៃ​រដ្ឋបាល​អាមេរិកាំង​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ភូមិភាគ​នេះ​ចាប់​តាំង​ពី​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ប្រកាស​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ទទួល​ស្គាល់​ក្រុងហ្ស៊េរុយសាឡិម​ ថា​ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអេល​ ដែល​ជា​ចំណាត់​ការ​មួយ​ពួក​មេដឹកនាំ​ពិភព​លោក​បាន​ថ្កោល​ទោស។

ប្រធានាធិបតី​ ត្រាំ​ បាន​ប្រកាស​ថា​ ស.រ.អា.​នឹង​ផ្ទេរ​ស្ថានទូត​ខ្លួន​ពី​ក្រុង​ Tel Aviv ទៅ​កាន់​ក្រុង​ហ្ស៊េរុយសាឡិម។

នៅ​ក្រោយ​សេចក្តី​ប្រកាស​នេះ​ក៏​មានអ្វី​ដែល​ហៅ​ថា​ ថ្ងៃ​នៃ​កំហឹង​ដោយ​មាន​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់លោក​ ត្រាំ​ នៅ​ទូទាំង​ពិភព​លោក។​

ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​របស់​លោក ​Pence ​ចាប់​ផ្តើម​ជា​មួយ​ការ​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ និង​ប្រទេស​ហ្សកដានី​ នៅ​មុន​លោក​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល។

គេ​មិន​រំពឹង​ថា​ លោក ​Pence ​នឹង​ជួប​ជាមួយ​ពួក​មេដឹក​នាំ​ប៉ាឡេស្ទីន​ទេ។​

ដំបូង​ឡើយ​លោក​អនុ​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​មាន​កំណត់​អញ្ជើញ​ទៅ​កាន់​តំបន់​នោះ​កាល​ពី​ខែ​ធ្នូ ​ក៏​ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​មិន​ទៅ​វិញ​នៅ​ក្រោយ​មាន​ការ​ប្រឆាំង​តវ៉ា​នឹង​ការ​ទទួល​ស្គាល់​របស់ប្រធានាធិបតី​ ត្រាំ​ ថា​ក្រុង​ហ្ស៊េរុយសាឡិម​ ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល៕

XS
SM
MD
LG