ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Pelosi ស្នើ​ឱ្យ​លោក Trump ពន្យា​ពេល​ការ​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​សហព័ន្ធ


លោកស្រី​ Nancy Pelosi ប្រធាន​​សភា​តំណាង​រាស្ត្រអាមេរិកាំង​fថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១០​ ខែមករា ឆ្នាំ២០១៩។
លោកស្រី​ Nancy Pelosi ប្រធាន​​សភា​តំណាង​រាស្ត្រអាមេរិកាំង​fថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១០​ ខែមករា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ពុធ​ លោកស្រី​ Nancy Pelosi ប្រធានសភា​តំណាង​រាស្ត្រអាមេរិកាំង​បានស្នើ​ថា​ប្រសិន​បើ​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​មិន​បានត្រូវ​ដោះស្រាយ​ក្នុង​សប្តាហ៍នេះ​ទេនោះ​ លោកប្រធានាធិបតី​ Donlad Trump គួរ​ពន្យាពេល​លើកទៅ​ថ្ងៃ​ក្រោយ​ការ​ថ្លែងសុន្ទរកថា​របស់លោកអំពី​ស្ថានភាពសហព័ន្ធ​ឬ​មួយ​ពិចារណា​អំពី​ការផ្សព្វផ្សាយ​សុន្ទរកថា​នេះ​ជា​លាយលក្ខណ៍អក្សរ។

លោកស្រី​ Pelosi បាននិយាយយោង​អំពី​ការ​ប្រុងប្រៀប​ខាង​កិច្ចការពារ​សន្តិសុខ​ដែល​ត្រូវការ​ឱ្យមានសម្រាប់​ព្រឹត្តិការណ៍​សំខាន់ប្រចាំ​ឆ្នាំនេះ​ដែលមានកំណត់​នឹង​ធ្វើ​នី​ថ្ងៃ​ទី​២៩ខែមករា។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើទៅ​ឱ្យ​លោក​ Trump លោកស្រី​បានកត់សម្គាល់​ថា​សេវា​សម្ងាត់​ស.រ.អា.ដែល​ការពារ​ប្រធានាធិបតី​និងគ្រួសារ​លោក​និង​ក្រសួង​សន្តិសុខ​មាតុភូមិ​មិន​បានទទួល​ប្រាក់កាស​ទេនៅ​ពេល​ដែល​រដ្ឋាភិបាល​បិទ

​«ដោយ​ក្រសួង​នានាបាន​រាំង​ស្ទះ​ដោយសារ​ពួក​អ្នករដ្ឋការ​បានមក​ធ្វើការ​ដោយ​គ្មាន​ប្រាក់បៀវត្ស»។ ពួក​អ្នកការពារ​សន្តិសុខប្រធានាធិបតី​ Trump បានធ្វើការ​ដោយគ្មាន​ប្រាក់ខែ​ទេ​ចាប់តាំង​ពី​ថ្ងៃទី២២ខែ​ធ្នូមក។

ក៏​ប៉ុន្តែ​លោកស្រី​ Kirstjen Nielsen រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ថា​ទីភ្នាក់ងារ​ទាំង​នេះ​ «បានប្រុងប្រៀប​ពេញ​ទំហឹង​ហើយ​ដើម្បី​គាំទ្រ​និង​ការពារ​សន្តិសុខ​នៅ​ពេល​ការ​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​សហព័ន្ធ។​ យើង​អរគុណ​សេវា​នេះ​ចំពោះ​បេសកកម្មរបស់​ពួក​គេ​ដែល​ផ្តោត​ការ​យក​ចិត្តទុកដាក់​និង​មានការ​ប្តេជ្ញា​លើ​សកម្មភាពទាំង​អស់​ដែល​ពួក​គេ​ធ្វើរៀង​រាល់ថ្ងៃ​ដើម្បី​ធ្វើឱ្យ​មាតុភូមិ​យើងមាន​សន្តិសុខ»៕

XS
SM
MD
LG