ភ្នំពេញ៖ ក្បួនធម្មយាត្រារយៈពេល៦ថ្ងៃកន្លងមកនេះបានដល់ពាក់កណ្តាលផ្លូវហើយ។ ក៏ប៉ុន្តែនៅតាមបណ្តោយផ្លូវធ្វើដំណើរតាមខេត្តមួយចំនួន មិនបានអនុញ្ញាត្តឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋដែលចូលរួមធម្មយាត្រាគង់និងស្នាក់នៅទេ ដោយសារតែមានបទបញ្ជាពីសម្តេចព្រះសង្ឃរាជ្យ។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកចូលរួម។
ជនរងគ្រោះដោយសារជម្លោះដីធ្លី មន្ត្រីសហជីព សកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់ បានចាប់ផ្តើមធ្វើធម្មយាត្រា និងសិទ្ធិយាត្រាកាលពីអង្គារ៍ ដោយធ្វើដំណើរដោយថ្មើរជើងពីតាមបណ្តាខេត្តនានាឆ្ពោះមករាជធានីភ្នំពេញ ដើម្បី ឧទ្ទិសដល់ទិវាសិទ្ធិមនុស្សពិភពលោកថ្ងៃទី១០ខែធ្នូខាងមុខនេះ។
លោកមឿន តុលា មន្ត្រីមកពីមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានធ្វើដំណើរបានចម្ងាយផ្លូវជាង១០០គីឡូម៉ែត្រហើយ តាមបណ្តោយផ្លូវជាតិលេខ១។ លោកបាននិយាយថា ប្រជាពលរដ្ឋនៅតាមផ្លូវបានសារទរចំពោះក្បួនធម្មយាត្រា។ ក៏ប៉ុន្តែទាំងព្រះសង្ឃ និងប្រជាពលរដ្ឋដែលចូលរួមធម្មយាត្រាបានពើបប្រទះនឹងឧបសគ្គកន្លែងស្នាក់នៅ ពេលឈប់សម្រាក។
លោកបានបញ្ជាក់ថា វត្តអារាមជាច្រើនបានចាក់សោរ និងមិនអនុញ្ញាត្តឲ្យព្រះសង្ឃគង់នៅទេ ដោយសារតែមានការចោទប្រកាន់ថា ក្បួនធម្មយាត្រានេះបម្រើឲ្យគណបក្សនយោបាយ។
លោកនិយាយថា៖ «យើងដើរមកមានវត្តខ្លះអត់ឲ្យយើងស្នាក់នៅទេ ដោយគាត់អះអាងថា រងសម្ពាធពីសំណាក់មន្ត្រីសង្ឃជាន់ខ្ពស់ ឬក៏អាជ្ញាធរមូលដ្ឋាន។ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតាមដងផ្លូវគឺលោកឲ្យកន្លែងស្នាក់នៅ»។
ក្រុមអ្នកចូលរួមធម្មយាត្រាបានធ្វើដំណើរចាកចេញពីខេត្តកំពង់ធំ ពោធិ៍សាត់ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំង។
លោកបូ ពៅ ដែលបានដឹកនាំព្រះសង្ឃប្រមាណ១៩អង្គ និងប្រជាពលរដ្ឋប្រមាណ៤០នាក់ ដែលបានធ្វើដំណើរចេញពីខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ៣ បានបញ្ជាក់ថា លោកក៏ជួបឧបសគ្គកន្លែងស្នាក់នៅដែរ។
លោកបានឲ្យដឹងថា អាជ្ញាធរនិងចៅអធិការវត្តមួយចំនួនបានសួររកលិខិតបញ្ជាក់ និងបានបង្កការលំបាកគ្រប់បែបយ៉ាងដល់ក្បួនធម្មយាត្រា។
លោកនិយាយថា៖
«យើងឃើញថា វាប៉ះពាល់ធ្ងន់ធ្ងរដល់ពុទ្ធសាសនាដោយសារតែពុទ្ធសាសនាជាសាសនា ដែលប្រោស ផ្សាយមេត្តាធម៌ដល់មនុស្សសត្វដែលរងទុក្ខ ដែលជួបបញ្ហា ជួបទុក្ខ ហើយដល់ពេលយើងជួបទុក្ខយើងរត់ទៅរកវត្ត តែវត្តមិនទទួល»។
ក្បួនធម្មយាត្រានៅតាមបណ្តោយផ្លូវជាតិលេខ៥ពីខេត្តពោធិសាត់មកក្រុងភ្នំពេញ បានបិទផ្លូវចំនួនពីរលើក ជាការតវ៉ានឹងការរើសអើងមិនឲ្យព្រះសង្ឃ និងអ្នកចូលរួមគង់ និងស្នាក់នៅក្នុងវត្ត។
ព្រះតេជព្រះគុណប៊ុន តិញ តំណាងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលបានដឹកនាំព្រះសង្ឃ២១អង្គ និងប្រជាពលរដ្ឋចំនួន៥០នាក់ មានសង្ឃដិកាថា នៅតាមវត្តអារាមនៅតែមានការរើសអើងព្រះសង្ឃដូចគ្នា។
ព្រះតេជព្រះគុណបានបញ្ជាក់ថា៖
«គេហៅវត្តថ្មីនៅស្រុករលាប្អៀរ។ យើងចូលទៅសុំស្នាក់អាស្រ័យឆាន់នៅក្នុងវត្ត តែខាងធម្មការគេទូរស័ព្ទបញ្ជាមកលោកគ្រូចៅអធិការថា កុំឲ្យយើងចូលវត្ត គ្រាន់តែចូលសិង ក៏គេមិនឲ្យចូលដែរ»។
វីអូអេបានព្យាយាមទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា តែមិនអាចស្នើបានទេ។
លោកមឿន តុលាបាននិយាយថា ក្បួនធម្មយាត្រាចំនួន៦ ថ្ងៃមកនេះបានទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌នៅក្នុងសង្គម ហើយគ្រោងនឹងធ្វើរបាយការណ៍រួមដើម្បីជូនសមាជិកសភាជាប់ឆ្នោតនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិពិនិត្យនិងសម្រេច៕