វ៉ាស៊ីនតោន៖ មនុស្សក្នុងពិភពលោកសព្វថ្ងៃរស់នៅជាមួយនឹងបច្ចេកវិជ្ជាទំនើប ប្រើប្រាស់សម្ភារៈទាំងខាងក្នុងនិងខាងក្រៅផ្ទះ សុទ្ធសឹងចេញពីវិទ្យាសាស្ត្រទំនើប ដូចជាទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ ជាដើម។ល។
តើការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធនៅមានឥទ្ធិពលលើសង្គមសម័យទំនើបនេះដែរឬទេ?
តើព្រះសង្ឃមានសិទ្ធិធ្វើនយោបាយឬទេ?
តើព្រះសង្ឃគួរអនុញ្ញាត្តឲ្យប្រើបណ្តាញ Facebook ដែរឬទេ?
ព្រះតេជគុណ វជិរប្បញ្ញោ សាន សុជា ជាព្រះចៅអធិការវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាធម្មាចារ្យសាលាសិក្សា ព្រះធម៌ព្រះសមណគោតមនៅស្រុកស្ទោងខេត្តកំពង់ធំ និងសាលារៀនព្រះធម៌វត្តខេមវ័ន ខេត្តកំពង់ចាម ហើយព្រះអង្គក៏ជាគ្រូអប់រំសីលធម៌អាចារ្យទូទាំងប្រទេសនៃក្រសួងធម្មការនិងសាសនា។ ព្រះអង្គក៏ជាវាគ្មិនក្នុងកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនៃក្រសួងធម្មការនិងសាសនាផងដែរ។ ព្រះអង្គបាននិមន្តជាវាគ្មិនរបស់កម្មវិធីហេឡូវីអូអេ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ដើម្បីឆ្លើយបន្តចំពោះសំណួរខាងលើនៅក្នុងប្រធានបទស្តីពី «ព្រះពុទ្ធសាសនានៅក្នុងសង្គមសម័យទំនើប»។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសំណួរទាំងនេះ?