វ៉ាស៊ីនតោន៖ មន្ត្រីសាលាក្តីកាត់ទោសខ្មែរក្រហមបានអះអាងថា ការគ្មានថវិកាសម្រាប់គាំទ្រសាលាក្តីអាចនឹងធ្វើឲ្យមានការគាំងដំណើរការសាលាក្តី ជាពិសេស ការបើកសវនាការនិងការចេញសេចក្តីសន្និដ្ឋាននៃសំណុំរឿង០០២វគ្គទី១ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលាខាងមុខ។ នេះជាការអះអាងរបស់លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីកាត់ទោសខ្មែរក្រហម ដែលជាវាគ្មិននៃកម្មវិធីហេឡូវីអូអេជាមួយនឹងលោកឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលសាលាក្តីនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជា។
វាគ្មិនបាននិយាយថា បុគ្គលិក២៥០នាក់នឹងធ្វើពហិការមិនចូលធ្វើការឬព្យួរការងារ ចាប់ពីថ្ងៃទី១កញ្ញាទៅ ប្រសិនបើគ្មានលុយបើកប្រាក់ខែឲ្យពួកគេសម្រាប់រយៈពេលបីខែគឺខែមិថុនាដល់ខែសីហា៕