វិបត្តិជំងឺរាតត្បាតនាំឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការឆ្លងជំងឺរាតត្បាត បានធ្វើឲ្យប៉ះពាល់ដែលមិនធ្លាប់មានពីមុនមក ចំពោះយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រុមយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Donald Trump និងលោកJoe Biden បានប្តូរយុទ្ធសាស្រ្តរបស់ខ្លួនដោយពឹងផ្អែកលើបច្ចេកវិទ្យាក្នុងការរៃអង្គាសប្រាក់ និងការទាក់ទងជាមួយពលរដ្ឋម្ចាស់សន្លឹកឆ្នោត។ លោកស្រី Elizabeth Lee នៃវីអូអេ រាយការណ៍អំពីយុទ្ធសាស្រ្តឌីជីថលរបស់ក្រុមអ្នកធ្វើយុទ្ធនាការបោះឆ្នោត ពីរបៀបនៃការប្រើប្រាស់នូវបច្ចេកវិទ្យានេះ និងប្រភេទព័ត៌មានដែលគេប្រមូលយក សម្រាប់ជោគជ័យនៃការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕