ក្រុមមនុស្សធម៌ប៉ាគីស្ថានរងបន្ទុកដោយសារអតិផរណាខ្ពស់មិនធ្លាប់មានពីមុន
ពលរដ្ឋប៉ាគីស្ថានជាប្រពៃណីតែងមានចិត្តទូលាយក្នុងការចូលរួមធ្វើអំពើសប្បុរសធម៌ ប៉ុន្តែភាគច្រើនជៀសមិនបង់ពន្ធ។ ឥឡូវនេះ អង្គការសប្បុរសធម៌រងសម្ពាធ នៅពេលការបរិច្ចាគធ្លាក់ចុះ ខណៈអតិផរណាឡើងខ្ពស់មិនធ្លាប់មានដល់៣៨ភាគរយ។ ស្របពេលជាមួយគ្នានេះ ការប្រមូលពន្ធទាបប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយបង្ខំឱ្យមនុស្សកាន់តែច្រើនពឹងផ្អែកខ្លាំងជាងមុនទៅលើសប្បុរសជនដើម្បីបន្តប្រតិបត្តិការ។ អ្នកស្រី Sarah Zaman ប្រធានការិយាល័យ VOA ប្រចាំប្រទេសប៉ាគីស្ថានរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕