ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកប៉ាគីស្ថានពិនិត្យឡើង​វិញ​កិច្ចប្រឹងប្រែង​សន្តិភាព​អាហ្វហ្គានីស្ថាន


​ឧត្តម​សេនីយ៍​ Austin Scott Miller និង​​ឧត្តម​សេនីយ៍សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​ NATO ក្នុង​ប្រទេសអាហ្វហ្គានីស្ថានជួប​ជាមួយមេបញ្ជាការ​ទ័ពប៉ាគីស្ថាន Qamar Javed Bajwa ក្នុង​ទីក្រុង​ Rawalpindi កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៨។
​ឧត្តម​សេនីយ៍​ Austin Scott Miller និង​​ឧត្តម​សេនីយ៍សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​ NATO ក្នុង​ប្រទេសអាហ្វហ្គានីស្ថានជួប​ជាមួយមេបញ្ជាការ​ទ័ពប៉ាគីស្ថាន Qamar Javed Bajwa ក្នុង​ទីក្រុង​ Rawalpindi កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមមន្ត្រី​បាន​និយាយ​ថា ​មេ​បញ្ជាការ​កង​កម្លាំង​បរទេស​នៅ​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​ពិភាក្សា​ជាមួយ​មេ​បញ្ជាការ​កងទ័ព​ប៉ាគីស្ថាន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​ប្រទេស​អាហ្វហ្គានីស្ថាន។​

ទស្សន​កិច្ច​របស់​ឧត្តម​សេនីយ៍​ Austin Scott Miller​ បានកើត​ឡើង​ចំពេល​មាន​របាយ​ការណ៍អំពីការ​ដកទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ​និង​ការ​ជំរុញ​ជាថ្មី​ ឲ្យ​មាន​ការ​ចរចា​សន្តិភាពជា​មួយ​ក្រុម​បះបោរ​តាលីបង់​ដើម្បី​បញ្ចប់​សង្គ្រាម​ចំណាស់​១៧ឆ្នាំ​នៅ​អាហ្វហ្គានីស្ថាន។ ​

សេចក្តី​ប្រកាស​របស់​កងទ័ព​បាន​និយាយ​ថា​ ឧត្តមសេនីយ៍ ​Qamar Javed Bajwa ​នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រាប់​លោក​ Miller ថា​ រដ្ឋាភិបាលក្រុង Islamabad​ តាំងចិត្ត​សម្រេចកិច្ច​ប្រឹងប្រែង​សន្តិភាព​របស់​អាហ្វហ្គានីស្ថាន។

សេចក្តី​ថ្លែង​ការណ៍​នេះបានកត់​សម្គាល់​ថា​ «ភាគី​ទាំងពីរ​បាន​សម្តែង​ឆន្ទៈ​ជាឯកច្ឆ័ន្ទ​អំពី​សារៈសំខាន់​នៃ​ដំណោះ​ស្រាយ​នយោបាយ​សម្រាប់​ស្ថានភាព​អាហ្វហ្គានីស្ថាន​និងបាន​គូស​បញ្ជាក់​ថា ​មានតែ​ដំណើរការដែល​សម្រេច​និង​គ្រប់គ្រង​ដោយ​អាហ្វហ្គានីស្ថាន​ខ្លួនឯង​ទេ ​ដែលអាច​សម្រេច​បានសន្តិភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។​

ប្រទេស​ប៉ាគីស្ថាន​ដែល​ត្រូវបាន​គេចោទ​ថា ​បានផ្តល់​ជម្រក​ដល់​អ្នក​ដឹកនាំ​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ទទួល​កិត្តិយស​សម្រាប់​ការ​រៀបចំ​«ការ​ចរចា​សន្តិភាព»​ ដោយ​ផ្ទាល់​រយៈពេលពីរថ្ងៃ​រវាង​អាមេរិក​និង​ក្រុម​បះបោរ​កាលពី​ដើម​ខែ​ធ្នូ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត៕​

XS
SM
MD
LG