ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​​៤​រួប​ដែល​ព្យាយាម​វាយប្រហារ​អគារ​ផ្សារ​ហ៊ុន​ប៉ាគីស្ថាន​ត្រូវ​សម្លាប់


ប៉ូលិស​ម្នាក់​ឈរ​យាម​នៅ​ពី​ខាង​ក្រៅ​អគារ​ផ្សារ​ភាគហ៊ុន​ប៉ាគីស្ថាន បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​នៅ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
ប៉ូលិស​ម្នាក់​ឈរ​យាម​នៅ​ពី​ខាង​ក្រៅ​អគារ​ផ្សារ​ភាគហ៊ុន​ប៉ាគីស្ថាន បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​នៅ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

កងកម្លាំង​សន្តិសុខ​ប៉ាគីស្ថាន​និយាយ​ថា ពួក​គេ​បាន​សម្លាប់​ខ្មាន់កាំភ្លើង​៤​នាក់​ដែល​ព្យាយាម​វាយ​ប្រហារ​អគារ​ទី​ផ្សារ​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​ក្នុង​ទី​ក្រុងការ៉ាជី​ ភាគ​និរតី​ប្រទេសបាគីស្ថាន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។​

ក្រុម​អ្នក​វាយប្រហារ​នោះ​បាន​ចូល​ដល់​បរិវេណ​ទី​ផ្សារ​ភាគហ៊ុន ដោយ​បាញ់​កាំភ្លើង​ និង​គប់​គ្រាប់​បែក​ដៃ។ ប៉ុន្តែ​អាជ្ញាធរ​ថា​ពួក​គេ​មិន​បាន​សម្រេច​ចូល​ក្នុង​អគារ​ផ្សារ​ហ៊ុន​ទេ ដោយ​ត្រូវ​កម្លាំង​សន្តិសុខ​បាញ់​ស្លាប់។

កម្លាំង​សន្តិសុខ​បី​នាក់​ក៏​បាន​ស្លាប់​ដែរ ហើយ​មនុស្ស​៧​នាក់ រួម​ទាំង​មន្ត្រី​ប៉ូលិស​៣​នាក់​ផង​ត្រូវ​រង​របួស​និង​ក្នុង​ការ​បាញ់គ្នា​នោះ។

ក្រុម​បំបែក​រដ្ឋ​ឈ្មោះ ​កងទ័ព​កម្លាំង​រំដោះ Baluchistan Liberation Army បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​កាល​ពីព្រឹក​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG