ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកត្រួតពិនិត្យ​ការស៊ើបអង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​គ្រោង​ចាកចេញ​ពី​ក្រសួងយុត្តិធម៌


អនុរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​លោក Rod Rosenstein ដែល​ជាអ្នក​ត្រួតពិនិត្យ​លើ​ការស៊ើប​អង្កេត​បទព្រហ្មទណ្ឌ​រយៈពេល​យូរមួយ​នៅក្នុង​ការជ្រែតជ្រៀក​របស់​រុស្ស៊ី។ 
អនុរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​លោក Rod Rosenstein ដែល​ជាអ្នក​ត្រួតពិនិត្យ​លើ​ការស៊ើប​អង្កេត​បទព្រហ្មទណ្ឌ​រយៈពេល​យូរមួយ​នៅក្នុង​ការជ្រែតជ្រៀក​របស់​រុស្ស៊ី។ 

លោកប្រធានាធិបតី Donald Trump តែងតែ​ស្តីបន្ទោស​លោក Rosenstein ដែល​បាន​តែងតាំង​លោក Robert Mueller អតីត​នាយក​ការិយាល័យ​សហព័ន្ធ​ខាងការ​ស៊ើបអង្កេត FBI ជា​ស្មាក្តីពិសេស​ដើម្បី​ដឹកនាំ​ការស៊ើបអង្កេត​លើ​ករណី​របស់​រុស្ស៊ី។

អនុរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​លោក Rod Rosenstein ដែល​ជាអ្នក​ត្រួតពិនិត្យ​លើ​ការស៊ើប​អង្កេត​បទព្រហ្មទណ្ឌ​រយៈពេល​យូរមួយ​នៅក្នុង​ការជ្រែតជ្រៀក​របស់​រុស្ស៊ី ​ទៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពីឆ្នាំ២០១៦នោះ​ ​មាន​ផែនការ​លាលែងចេញ​ពី​ក្រសួងយុត្តិធម៌​នៅពេល​ដែល​រដ្ឋមន្រ្តី​យុត្តិធម៌​ថ្មី​ចូល​កាន់​តំណែង។

លោកប្រធានាធិបតី Donald Trump តែងតែ​ស្តីបន្ទោស​លោក Rosenstein ដែល​បាន​តែងតាំង​លោក Robert Mueller អតីត​នាយក​ការិយាល័យ​សហព័ន្ធ​ខាងការ​ស៊ើបអង្កេត FBI ជា​ស្មាក្តីពិសេស​ដើម្បី​ដឹកនាំ​ការស៊ើបអង្កេត​លើ​ករណី​របស់​រុស្ស៊ី ទៅ​លើ​អ្វី​ដែល​ជា​ការ​ជាប់ពាក់ព័ន្ធ​រវាង​យុទ្ធនាការ​រកសំឡេងឆ្នោត​របស់​លោកTrump និង​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​ និង​ថាតើ​លោក Trump ធ្លាប់​បាន​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​របស់​លោក​ដើម្បី​រាំងស្ទះ​ដល់​ការស៊ើបអង្កេត​ដែរ​ឬ​ទេ?។

លោក Trump បាន​រិះគន់​ការស៊ើបអង្កេត​នេះ​ថា​ ជា​ការធ្វើ​ទុក្ខបុកម្មេញ​រដ្ឋបាល​របស់​លោក​ និង​បាន​ ច្រានចោល​ការចោទប្រកាន់​ ដែល​ចោទ​ថា​យុទ្ធនាការ​របស់​លោក​មាន​ការឃុបឃិត​ជាមួយ​នឹងរុស្ស៊ី ឬ​ថា​លោក​បាន​រាំងស្ទះ​ដល់​ក្រសួង​យុត្តិធម៌។​ បើទោះបីជា​លោក Trump វាយប្រហារ​ទៅលើ​លោក Rosenstein យ៉ាងណា​ក៏​ដោយ ក៏​លោក Trumpមិន​បាន​បណ្តេញ​លោកRosensteinចេញ​ពី​តំណែង​នោះដែរ។

យោងតាម​បណ្តាញ​សារព័ត៌មាន​អាមេរិក​ជាច្រើន​កាល​ពីថ្ងៃពុធ​បាន​ចុះផ្សាយ​ថា​ ឥឡូវនេះ​លោក Rosensteinបាន​ប្រាប់​សេតវិមាន​ថា​ លោក​គ្រោង​នឹង​ចាកចេញ​ពី​តំណែង​របស់​លោក​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​ គឺ​ស្របពេល​ដែល​លោក William Barrបេក្ខជន​ដែល​លោក Trump តែងតាំង​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ចូល​កាន់​តំណែង​បន្ទាប់​ពី​ព្រឹទ្ធសភា​អនុម័ត​លើ​ការតែងតាំង​ដូច​តាម​រំពឹងទុក​នោះ។

សវនាការ​តែងតាំង​លោក Barrដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​យុត្តិធម៌​កាល​ពី​ដើម​ទសវត្សរ៍​១៩៩០នឹង​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃអង្គារសប្តាហ៍​ក្រោយ​នេះ ​ហើយ​ការបោះ​ឆ្នោត​អនុម័ត​ចុងក្រោយ​របស់​ព្រឹទ្ធសភា​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែកុម្ភៈ៕

XS
SM
MD
LG