ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាន​រង្វាន់​ Oscar លើក​ទឹកចិត្ត​អ្នក​តវ៉ា​ក្នុង​ក្រុង​ហុងកុង


លោក Common (រូប​ឆ្វេង) និង​លោក John Legend សម្តែង​នៅ​ពិធី​ទទួល​រង្វាន់​ប្រចាំ​ឆ្នាំ​លើក​ទី​៨៧​ក្នុង​ក្រុង​ Los Angeles កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក Common (រូប​ឆ្វេង) និង​លោក John Legend សម្តែង​នៅ​ពិធី​ទទួល​រង្វាន់​ប្រចាំ​ឆ្នាំ​លើក​ទី​៨៧​ក្នុង​ក្រុង​ Los Angeles កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្រុម​បាតុករគាំទ្រលទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​និយាយ​ថា ​ពួកគេ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន​មួយ​ដោយ​សារ​ចលនា​តស៊ូ​របស់​ពួក​គេនៅ​ឯ​ពិធី​ប្រគល់​រង្វាន់ Academy Award លើក​ទី​៨៧​នៅ​សប្តាហ៍​នេះ។

លោក Tommy Cheung ​ជាអ្នក​រៀបចំ​ចាត់ចែង​ចលនា​នោះនិង​ជា​មេដឹកនាំ​និស្សិត​បាន​ប្រាប់​វីអូអេ​ថា ​រង្វាន់នេះ​ប្រាកដ​ជា​លើក​ទឹក​ចិត្តដល់​ក្រុម​បាតុករ​នៅ​ក្នុងទីក្រុង​ហុងកុង ​ពិសេស​ខណៈ​ដែល​ចលនា​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មិន​ជឿន​លឿន​ទៅ​មុខ​បន្ទាប់​ពី​ការ​បញ្ចប់​ចលនា Occupy Movement កាល​ពី​ឆ្នាំ​ទៅ​មក។

លោក Tommy ​និយាយ​ថា «នេះ​ជា​ការ​លើក​ទឹក​ចិត្តយើងធ្វើ​ការ​ប្រ​យុទ្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​ជា​ពិសេស​សម្រាប់​ក្រុម​អ្នកគាំទ្រ​របស់​យើង​នៅ​ខាង​ក្រៅ​ទីក្រុង​ហុងកុង។​ លោក​និយាយ​ទៀត​ថា បន្ទាប់​ពី​ចលនា​ឆ័ត្រ​នោះ​មក​មនុស្ស​ក្នុង​ទីក្រុង​ហុងកុង​ក៏​ត្រូវការ​អ្វី​ដែល​ស៊ី​ជម្រៅ​និងជាក់លាក់​ជាង​មុន​សម្រាប់ការ​រស់​នៅ​របស់​ខ្លួន។ រង្វាន់នេះ​បង្ហាញ​ថា ​បន្ទាប់​ពី​ចល​នានោះ​មនុស្សក្នុង​ទីក្រុង​ហុងកុង​នៅ​តែ​មាន​ជំនឿ​យ៉ាងខ្លាំង​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ‍»។

ក្នុង​អំឡុង​នៃ​ពិធី​ទទួល​ពាន​រង្វាន់ Oscar ​ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​អាទិត្យ​អ្នក​ចម្រៀង​ Common ​បាន​សម្តែង​នូវ​ការ​គាំទ្រ​បាតុករ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ហុងកុងក្នុង​អំឡុង​ពេល​នៃ​សុន្ទរកថា​ទទួល​យក​រង្វាន់​សម្រាប់​ចម្រៀងដ៏​ល្អ​បំផុត​នៅ​ក្នុង​ខ្សែ​ភាពយន្ត។​ លោក​និង​អ្នក​ចម្រៀង John Legend ​បាន​ទទួលរង្វាន់ Glory ​មក​ពី​ខ្សែ​ភាពយន្តមាន​ឈ្មោះ​ថា Selma។ ​ខ្សែ​ភាព​យន្ត​នោះ​រៀបរាប់​ពី​ចលនា​សិទ្ធិ​ពលរដ្ឋ​ក្នុង​ទសវត្សរ៍​១៩៦០៕

XS
SM
MD
LG