ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមរដ្ឋឥស្លាម​អះអាង​ថា​ពួក​គេ​បាន​កាត់​ក្បាល​ចំណាប់​ខ្មាំង​ជនជាតិ​ក្រូអាស៊ី


រូបថត​នេះ​ត្រូវ​បាន​យក​ចេញពី​បណ្តាញ​សង្គម​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ដោយ​បង្ហាញ​រូប​យោធាម្នាក់​ឈរ​នៅ​ជិត​បុរស់​ដែល​បង្ហាញអត្តសញ្ញាណរបស់​ខ្លួន​ថា​ជា​ឈ្មោះ​ Tomislav Salopek អាយុ៣០ឆ្នាំ។
រូបថត​នេះ​ត្រូវ​បាន​យក​ចេញពី​បណ្តាញ​សង្គម​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ដោយ​បង្ហាញ​រូប​យោធាម្នាក់​ឈរ​នៅ​ជិត​បុរស់​ដែល​បង្ហាញអត្តសញ្ញាណរបស់​ខ្លួន​ថា​ជា​ឈ្មោះ​ Tomislav Salopek អាយុ៣០ឆ្នាំ។

សាខា​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប បានអះអាង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​ថា ​ពួកគេ​បាន​កាត់​ក្បាល​ជន​ជាតិ​ក្រូអាស៊ី​ម្នាក់​ដែល​ពួកគេ​បាន​ចាប់​ពង្រត់​កាល​ពី​ខែ​មុន ​ដោយ​បាន​បង្ហាញ​រូបថត​សាកសព​របស់​គាត់​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក ​Zoran Milanovic​ នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ក្រូអាស៊ី (Croatia) ​បាន​និយាយ​ថា ​ពួក​អាជ្ញា​ធរ​ក្នុង​ប្រទេស​ក្រូអាស៊ី ​មិន​អាច​បញ្ជាក់​១០០​ភាគរយ​ពី​ការ​ស្លាប់​របស់​លោក Tomislav Salopek​ អាយុ៣០​ឆ្នាំ ​រៀប​ការ​មាន​កូន​២នាក់​ដែល​បាន​ធ្វើ​ការ​ក្នុង​ប្រ​ទេស​អេហ្ស៊ីប​ទេ។​ ក៏ប៉ុន្តែ ​លោក Milanovicបាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​លោក​ឃើញ​ជា​ការ​រន្ធត់​មួយ‍»។

ប្រសិនបើ​មាន​ការ​បញ្ជាក់​ថា​ ការអាះអាង​នេះ​ជាការពិត​នោះ លោក ​Salopek នឹង​ក្លាយ​ជា​ចំណាប់​ខ្មាំង​ប្រទេស​លោក​ខាង​លិច​លើក​ដំបូង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម ​Sinai Province ​ជា​ក្រុម​អេហ្ស៊ីប​មួយ​ដែល​បាន​សន្យា​ធ្វើ​ការ​សងសឹក​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម។

ចាប់​តាំង​ពី​ឆ្នាំមុន​មក ​ក្រុម​រដ្ឋ​ឥស្លាម ​បាន​កាត់​ក្បាល​ឬ​ប្រហារ​ជីវិត​មនុស្ស​ជាង​៣ពាន់​នាក់ ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជាជន​ស៊ី​វិលនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​និង​ស៊ីរី ​រួម​ជាមួយ​ពួក​អ្នកកាសែត​មក​ពីទូទាំងពិភពលោក ទេសចរម្នាក់​និង​បុគ្គលិក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដែល​បាន​បម្រើការ​នៅ​ក្នុង​តំបន់​នោះ។

រូបថត​ដែល​សន្មត​ថា​ជា​របស់​លោក​ Salopek ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញធ្វីទ័រ​របស់​សាខា​ក្រុម​រដ្ឋ​ឥស្លាម ដោយ​បង្ហាញ​ពី​ក្បាល​របស់​បុរស​នោះ​ដាក់​នៅ​លើ​ខ្លួន​ប្រាណ​របស់​លោក​ជាមួយ​នឹង​កាំបិត​ដោត​នៅ​ក្នុង​ដី​ខ្សាច់​ជាប់​សព​នោះ​ ហើយនឹង​ទង់​ជាតិពណ៌ខ្មៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅពី​ខាង​ក្រោយ។

រូបថត​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​កាត់​ក្បាល​នេះ​បាន​ធ្វើ​ឡើង​បណ្តាល​មក​ពី​ប្រទេស​របស់​លោក​ Salopek​ បាន​ចូល​រួមក្នុង​សង្គ្រាម​ប្រឆាំង​ក្រុមរដ្ឋ​ឥស្លាម ​បន្ទាប់​ពី​កាល​បរិច្ឆេទ​បាន​ផុត​កំណត់ ​ដែល​សំដៅ​ដល់​ការ​ទាម​ទារ​របស់​ពួក​បះបោរ​នៅពេល​ដែល​ពួកគេ​បាន​ចាប់​ខ្លួន​លោក​ Salopek ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បី​ជាថ្នូរ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ឡឺគែ​ដោះ​លែង​ស្រ្តីកាន់​សាសនា​ឥស្លាម​ម្នាក់​ចេញ​ពី​គុក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG