លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីព្រាងច្បាប់នៅថ្ងៃសុក្រនេះ ដែលអនុញ្ញាតឲ្យអ្នកដែលនៅរស់រានមានជីវិតនិងក្រុមគ្រួសារសាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់ជិត៣ពាន់នាក់នៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ នៅក្នុងសហរដ្ឋអាមេរិក ក្នុងការប្តឹងទៅកាន់រដ្ឋាភិបាលប្រទេស អារ៉ាប៊ី សាអូឌីត ចំពោះការខូចខាត។
លោក អូបាម៉ា បានថ្លែងថា ការតាក់តែងច្បាប់នេះអាចនឹងធ្វើឲ្យពលរដ្ឋអាមេរិកាំងនៅក្រៅប្រទេសប្រឈមនឹងហានិភ័យខាងផ្លូវច្បាប់។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានបានថ្លែងថា៖ «ពួកយើងជឿថានេះគឺជាសេចក្តីព្រាងច្បាប់ដ៏អាក្រក់មួយ»។
សភាត្រូវបានគេរំពឹងថាកំពុងព្យាយាមយកឈ្នះលើការបោះឆ្នោតវ៉េតូរបស់លោកប្រធានាធិបតី ដែលតម្រូវឲ្យមានសំឡេងគាំទ្រ២ភាគ៣របស់តំណាងរាស្ត្រដើម្បីសម្រេចទៅបាន។
រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតបានធ្វើការបដិសេធមិនមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារទាំងនោះ ដែលជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតមួយនៅក្នុងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងនេះក្តី ពួកចាប់ជំរិតចំនួន១៥នាក់ ក្នុងចំណោម ១៩នាក់ ដែលកាន់កាប់យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿង ដែលបានធ្វើការវាយប្រហារនៅក្នុងទីក្រុងញូវយ៉ក និងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានគេស្គាល់អត្តសញ្ញាណថាជាជនជាតិអារ៉ាប៊ី សាអូឌីត៕