ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ថ្លែងពី​ការឡើង​កំដៅ​នៅ​តំបន់​អាក់​ទិក

រូប​ភាព​ឯក​សារ៖ ប្រធានា​ធិបតី​អាមេរិក​លោក​ បារ៉ាក់​ អូបាម៉ា​ កំពុង​ដើរ​ទៅ​កាន់​កន្លែង​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ Air Force One​នៅ​មូល​ដ្ឋាន​កង​កម្លាំង​អាកាស​ Andrews Air Force Base​ ក្នុង​រដ្ឋ​ Maryland​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​កំពុង​ធ្វើ​ដំណើរនាថ្ងៃ​ច័ន្ទ​នេះ​ទៅ​រដ្ឋ​អាឡាស្កា ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ ​និង​ថ្លែង​សុន្ទរកថា​នៅ​ឯ​សន្និសីទ​ដែល​មានការចូលរួម​ពីមន្ត្រី​សហរដ្ឋ​អាមេរិក​ មន្ត្រី​បរទេស អ្នក​វិទ្យាសាស្រ្ត​ និង​ពលរដ្ឋ​ ដែលមកជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​ពី​ផលប៉ះពាល់​ នៃការប្រែប្រួល​អាកាស​ធាតុ​មក​លើ​តំបន់​អាក់​ទិក​។

បើ​យោង​តាម​សេតវិមាន គោលដៅ​នៃសន្និសីទGLACIER គឺ​ដើម្បីជំរុញ​ឲ្យមានការយល់​ដឹង​ពី​ផល​ប៉ះពាល់​ នៃ​ការឡើង​កំដៅ​ក្នុង​តំបន់​អាក់​ទិក​ដោយ​សារ​វា​ប៉ះពាល់​ដល់​តំបន់​ដទៃ​ទៀត​នៃ​ពិភព​លោក ​និង​ដើម្បី​ស្វែង​រក​វិធីដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ។

បញ្ហា​នេះ​ គឺជា​ចំណុច​ផ្តោត​សំខាន់​នៃ​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​អូបាម៉ា​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​អាឡាស្កា​កំពុង​តែ​ជួប​ប្រទះ​នឹង​ភ្លើង​ឆេះព្រៃ​ច្រើន​ជាងមុន​ និង​ញឹក​ញាប់ជាង​មុន ការ​ធ្លាក់​ចុះនៃ​ផ្ទាំង​ទឹក​កក​ដែល​ជាការ​ហូរ​ច្រោះ​ឆ្នេរ​លឿន​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក​ហើយ​មាន​ព្យុះ​សមុទ្រ​ដោយ​សារ​តែ​ទឹក​កក​បាន​រលាយ​ផង​ដែរ៕

XS
SM
MD
LG