ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាមេរិក​ និង​អ៊ីស្រាអែល​ជួប​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​​នៅ​មជ្ឈឹមបូព៌ា


ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​ អូបាម៉ា​ និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​​ចាប់ដៃ​គ្នា​នៅ​អំឡុងពេល​កិច្ចពិភាក្សា​នៅ​សេតវិមាន​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​ អូបាម៉ា​ និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​​ចាប់ដៃ​គ្នា​នៅ​អំឡុងពេល​កិច្ចពិភាក្សា​នៅ​សេតវិមាន​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា Barack Obama និង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ​បាន​ជួបគ្នា​នៅ​ក្នុង​រដ្ឋធានី ​Washington ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ខិតខំ​ព្យាយាមស្វែង​រកវិធី​ដោះស្រាយ​អ្វី​ដែល​លោក​មេដឹកនាំ​ស.រ.អា​រូបនេះ​បាន​ព៌ណនា​ថា​ ជា​បរិស្ថាន​សន្តិសុខ​ដែល​កាន់​តែ​ដុនដាប​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា។

ជា​ញឹកញយ​ មេដឹកនាំ​ទាំង​ពីរ​នាក់នេះ​មាន​ការទាក់ទងគ្នា​ប្រកប​ដោយ​ភាព​កករល្អក់​ ហើយ​ជំនួប​លើកនេះ​របស់​លោក​ទាំងពីរ​ជា​ការជួបគ្នា​ដំបូង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មក​នេះ។​ កិច្ចចរចា​គ្នានេះ​នៅ​ឯ​សេតវិមាន​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ការ​ជំទាស់​របស់​លោក​ Netanyahu ដល់​កិច្ចព្រមព្រៀង​បរមាណូ Iran ដែល​បានត្រូវ​ធ្វើការ​ចរចា​កាល​ពី​ខែកក្កដា​ដោយ​ស.រ.អា និង​ពួក​ប្រទេស​មហា​អំណាច​ពិភពលោកប្រាំទៀត ក៏ប៉ុន្តែ​លោកអូបាម៉ា​បាន​ហៅ​បញ្ហានេះ​ថាជា «បញ្ហា​តូចចង្អៀត» មួយ​នៃ​ការ​ខ្វែងគំនិតគ្នា។

មេដឹកនាំ​ទាំង​ពីរនាក់​នេះ​បាន​ឱបក្រសោប​យ៉ាង​កក់ក្តៅ​សម្ព័ន្ធភាព​ខាង​យោធា​និង​ខាង​សន្តិសុខ​ ដែល​មាន​ជា​យូរយា​មក​ហើយ​រវាង​ស.រ.អា និង​អ៊ីស្រាអែល​ ដោយ​លោកអូបាម៉ា​បាន​ហៅ​ «សន្តិសុខនៃ​ប្រទេស​អ៊ីស្រាអែលថាជា​គោលដៅ​មួយ​ក្នុង​បណ្តា​គោលដៅ​ជាន់ខ្ពស់​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្ញុំ»។

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក និង​លោក Netanyahu ​ពិភាក្សា​គ្នា​«អំពី​ធ្វើបែបណា​ដើម្បី​បង្អាក់​សកម្មភាព» របស់​ពួក​រដ្ឋឥស្លាម ​ពួក Hezbollah ​និង​ពួកបះបោរ​ឯទៀតៗ ​ដែល​«ធ្វើ​សកម្មភាព​ភេរវកម្ម»៕

XS
SM
MD
LG