ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា នឹង​សម្រេច​ចិត្ត​ក្នុង​ពេល​ឆាប់ៗ​ថា​តើ​នឹង​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​គាំទ្រ​ភេរវកម្ម


ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​កំឡុង​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ​មួយ​នៅ​សាកលវិទ្យាល័យ University of West Indies កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មេសា ឆ្នាំ២០១៥ ក្នុង​ក្រុង Kingston ប្រទេស Jamaica។
ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​កំឡុង​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ​មួយ​នៅ​សាកលវិទ្យាល័យ University of West Indies កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មេសា ឆ្នាំ២០១៥ ក្នុង​ក្រុង Kingston ប្រទេស Jamaica។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​នឹង​ធ្វើ​ការ​សម្រេចនៅ​ពេល​ឆាប់ៗ​នេះថាតើ​នឹង​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​បណ្តា​ប្រទេស​ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា ​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​ឬ​ក៏​អត់។

ក្នុង​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica) ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​ការបរទេស​អាមេរិក​ពិនិត្យ​មើល​ឡើង​វិញពី​សកម្មភាព​របស់​គុយបានៅ​ក្នុង​កិច្ច​ការ​ពិភព​លោក​ដែលនឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ឥឡូវ​នេះ ​ហើយ​លោក​កំពុង​រង់​ចាំ​អនុសាសន៍​រួមមក​ពី​ជំនួយ​ការ​របស់​លោក។ ​លោក​ប្រធានា​ធិបតី​បាន​ផ្តល់​សញ្ញា​ជា​យូរយា​ណាស់​មក​ហើយថា ​លោក​មាន​បំណង​ដក​ប្រទេស​ជា​កោះ​នេះ​ចេញ​ពី​បញ្ជី​នោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ជា​ប្រក្រតី​ភាព​ឡើង​វិញ​នៅ​ក្នុង​ទំនាក់​ទំនង​ខាង​ការទូតរវាង​ប្រទេស​ទាំង​២​ដែល​លោក​បាន​ប្រកាស​កាល​ពី​ឆ្នាំ​ទៅបន្ទាប់​ពី​មាន​ជម្លោះ​នឹង​គ្នា​អស់​រយៈ​ពេល​៥​ទសវត្សរ៍។ ​ប្រទេស​៣​ផ្សេង​ទៀត​ស្ថិត​ក្នុង​បញ្ជី​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​គាំទ្រ​ភេរវកម្ម​សាកលលោក​មាន​ប្រទេស​ស៊ីរី ​អ៊ីរ៉ង់​និង​ប្រទេស​ស៊ូ​ដង់។

សេចក្តី​សម្រេច​របស់ប្រធានាធិបតី​អូបាម៉ា ​អាច​កើត​មាន​ឡើងនៅ​ចុង​សប្តាហ៍​នេះ​នៅពេល​ដែល​លោក​ប្រធានាធិបតីនិង​ប្រធានាធិបតី​គុយបា Raul Castro ​បាន​ស្ថិត​នៅប្រទេស​ប៉ាណាម៉ាដើម្បី​ចូល​រួម​សន្និសីទ​កំពូលរបស់​ទ្វីប​អាមេរិក៕

XS
SM
MD
LG