ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ និង​លោក​ Khamenei ដោះដូរ​សារ​រវាង​គ្នា


លោក ​ Ayatollah Ali Khamenei (ខាងឆ្វេង) និង​លោក Barack Obama (ខាងស្តាំ)។ របាយការណ៍​មួយ​របស់​កាសែត​ The Wall Street Journal ​បាន​ឲ្យ​ដឹង​ថា​មេដឹកនាំ​កំពូល​នៃប្រទេស​អ៊ីរ៉ង់​ និងលោក​ប្រធានាធិបតី​ស.រ.អា.​បាន​ផ្ញើសំបុត្រ​ឆ្លងឆ្លើយ​គ្នា​នៅ​ពេល​ដែល​ភាគី​ទាំងពីរ​ខិតខំព្យាយាម​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រមព្រៀង​បរមាណូ​មួយ។
លោក ​ Ayatollah Ali Khamenei (ខាងឆ្វេង) និង​លោក Barack Obama (ខាងស្តាំ)។ របាយការណ៍​មួយ​របស់​កាសែត​ The Wall Street Journal ​បាន​ឲ្យ​ដឹង​ថា​មេដឹកនាំ​កំពូល​នៃប្រទេស​អ៊ីរ៉ង់​ និងលោក​ប្រធានាធិបតី​ស.រ.អា.​បាន​ផ្ញើសំបុត្រ​ឆ្លងឆ្លើយ​គ្នា​នៅ​ពេល​ដែល​ភាគី​ទាំងពីរ​ខិតខំព្យាយាម​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រមព្រៀង​បរមាណូ​មួយ។

របាយការណ៍​មួយ​របស់​កាសែត​ The Wall Street Journal ​បាន​ឲ្យ​ដឹង​ថា​មេដឹកនាំ​កំពូល​នៃប្រទេស​អ៊ីរ៉ង់​ និងលោក​ប្រធានាធិបតី​ស.រ.អា.​បាន​ផ្ញើសំបុត្រ​ឆ្លងឆ្លើយ​គ្នា​នៅ​ពេល​ដែល​ភាគី​ទាំងពីរ​ខិតខំព្យាយាម​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រមព្រៀង​បរមាណូ​មួយ។

នៅ​ក្នុង​រឿងមួយ​ចេញ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណែត​កាល​ពី​ថ្ងៃ​សុក្រ​ កាសែតThe Wall Street Journal បាន​និយាយ​ថា​ Ayatollah Ali Khamenei «​បាន​ឆ្លើយ​តប​នឹង​ការ​ផ្តើម​ការទាក់ទង​គ្នា»​ ពី​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា។​

របាយការណ៍​នេះ​និយាយ​ថា​ លោក Khamenei បាន​សរសេរ​លិខិត​ទៅ​មេដឹកនាំ​អាមេរិកាំង​រូបនេះ«កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ» ជាការ​ឆ្លើយ​តបនឹង​លិខិត​មួយ​ច្បាប់​ពីលោកអូបាម៉ា​កាលពី​ខែតុលា​ «ដែល​បាន​លើកទ្បើង​អំពី​លទ្ធភាពនៃកិច្ច​សហប្រតិបត្តិការ​រវាង​ស.រ.អា.និង​ប្រទេស​អ៊ីរ៉ង់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​» ប្រសិន​បើ​មាន​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​អំពី​បរមាណូ​។​

អ្នកការទូត​អ៊ីរ៉ង់​ម្នាក់ ដែល​គេ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​បាននិយាយ​ប្រាប់​សារព័ត៌មាន The Wall Street Journal ថា​ការ​ឆ្លើយតប​របស់មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​គឺ​មាន​ «ប្រកប​ដោយ​សេចក្តីគោរព» ក៏​ប៉ុន្តែ​គ្មាន​ការ​សន្យា​អ្វីទេ។

​កាសែត​ The Wall Street Journal បាន​ឲ្យ​ដឹង​ទៀត​ថា​ ដំណឹង​អំពី​លិខិត​មួយ​មុន​នេះ​របស់​លោក​ Khamenei ផ្ញើជូន​លោក​អូបាម៉ា​ក៏​បាន​លេច​ទ្បើង​ផង​ដែរ។​សារព័ត៌មាន​នោះ​បាន​និយាយ​ថា ​លិខិត​មួយ​ច្បាប់​មុននោះ​ «បាន​គូស​បញ្ជាក់​អំពី​ការ​រំលោភ​មួយ​ចំនួន» ដែល​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​មាន​អារម្មណ៍​ថា​បាន​ត្រូវ​ប្រព្រឹត្ត​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​៦០ឆ្នាំ​កន្លងទៅនេះ។​មន្ត្រី​សេតវិមាន​អនាមិក​ម្នាក់​បាន​បញ្ជាក់​ដោយ​ប្រាកដ​ជា​ថា ​មាន​លិខិត​មួយ​ច្បាប់​កាល​ពី​ឆ្នាំ២០០៩ពី​មេដឹកនាំអ៊ីរ៉ង់​រូបនេះមែន។

កាសែត The Wall Street Journalនិយាយ​ថាទាំង​សេតវិមាន​ ទាំង​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីរ៉ង់​មិន​បាន​បញ្ជាក់​ជា​ផ្លូវការថា​មាន​ការ​ឆ្លើយឆ្លងគ្នា​តាម​សំបុត្រ​រវាង​មេដឹកនាំ​ទាំង​ពីរ​រូប​នោះ​ឬ​ទេ៕

XS
SM
MD
LG