លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់ថ្នាក់ដែលបានប្រឡង បញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Howard ដែលជាសាកលវិទ្យាល័យប្រវត្តិសាស្រ្តរបស់ជនស្បែកខ្មៅកាលពីថ្ងៃសៅរ៍ថា ការទាក់ទិននឹងជាតិសាសន៍មានភាពប្រសើរឡើងក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ក៏ប៉ុន្តែ មានការងារជាច្រើនទៀតចាំបាច់ត្រូវធ្វើ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា «យើងមានបងប្អូនជីដូនមួយ ឪពុកមា បងប្អូនប្រុស និងបងប្អូនស្រីដែលយើងនៅចងចាំថា ជាអ្នកឆ្លាតឆ្លៀសវៃហើយនឹងមានទេពកោសល្យដូចយើងដែរ ក៏ប៉ុន្តែ ដោយសាររចនាសម្ព័ន្ធមិនល្អដែលធ្វើឲ្យមានភាពមិនត្រឹមត្រូវនិងអយុត្តិធម៌ ដែលមានន័យថា យើងមិនត្រឹមតែចោទសួរពិភពលោកដែលមានភាពមិនត្រឹមត្រូវនិងអយុត្តិធម៌នោះទេហើយ យើងបានក្រោកឈរឡើងសម្រាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលមិនមានសំណាង»។
លោកប្រធានាធិបតី ក៏បានប្រាប់និស្សិតដែលបានប្រឡងបញ្ចប់ការសិក្សាថា ប្រសិនបើពួកគេចង់ឃើញការផ្លាស់ប្តូរ ពួកគេមិនអាចដេកចាំមើលទេ។ ពួកគេត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។
លោកប្រធានាធិបតីបានមានប្រសាសន៍បន្តទៀតថា «ការប្រឡងបញ្ចប់ការសិក្សានៅថ្ងៃនេះ មានភាពប្រសើរជាងពេលណាៗទាំងអស់ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ។
លោកប្រធានាធិបតី អូបាម៉ា ក៏បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តផងដែរក្នុងអំឡុងពេលនៃពិធីទទួលសញ្ញាប័ត្រនេះ។
លោកប្រធានាធិបតី អូបាម៉ា មានគម្រោងថ្លែងនៅសាកលវិទ្យាល័យ Rutgers ក្នុងរដ្ឋ New Jersey នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ និងបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិកនៅរដ្ឋ Colorado នៅថ្ងៃទី២ ខែមិថុនា៕